ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពុទ្ធោ! បុរសចំណាស់ម្នាក់ត្រូវគោធាក់ចំប្រដាប់ភេទ​ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

    BY Khmernote Media October 22, 2019
    ពុទ្ធោ! បុរសចំណាស់ម្នាក់ត្រូវគោធាក់ចំប្រដាប់ភេទ​ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

    កំពង់ឆ្នាំង៖ នៅថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ២​ និង៤៥នាទីទៀបភ្លឺ បុរសម្នាក់ឈ្មោះ​ ឃុត​ សុភា​ អាយុ​ ៥៥ឆ្នាំ​ មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកគោយកទៅខ្លុះកន្លុះនៅនឹងគុម្ភឫស្សីពីងពង់ខាងក្រោយផ្ទះ​ម្នាក់ឯង ពេលនោះក៏ត្រូវគោធាក់ចំប្រដាប់ភេទ​ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងគុម្ភឫស្សីពីងពង់ជិតគោនោះតែម្ដង​។

    ក្រោយកេីតហេតុនគរបាលជំនាញការិយាល័យបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង​ បានចុះធ្វេីកោសល្យវិច្ច័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ចំប្រដាប់ភេទពិតមែន​ និងបានប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី​ ៕

    ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay