ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុងប្រយ័ត្ន! ចាប់ពីស្អែកទៅភ្លៀងអាចនឹងធ្លាក់ជាប់រហូតដល់ចុងខែ

    BY Khmernote Media October 24, 2019
    ប្រុងប្រយ័ត្ន! ចាប់ពីស្អែកទៅភ្លៀងអាចនឹងធ្លាក់ជាប់រហូតដល់ចុងខែ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់-ខ្សោយពីចិន បាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖

    + ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។

    + ចាប់ពីថ្ងៃទី២៥-៣១ ខែតុលា៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay