OPPO ទទួលបានរង្វាន់ស្មាតហ្វូន ដែលមានបច្ចេកវិទ្យាកាម៉េរាល្អបំផុតនៅឥណ្ឌា
- October 24, 2019
ញូវដេលី៖ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេលើសកលលោកនៅពេលថ្មីៗនេះទើបតែទទួលបានពានរង្វាន់មួយនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ Economic Conclave 2019 នៅក្នុងប្រទេសឥណ្ឌាក្នុងនាមជាស្មាតហ្វូន ដែលមានបច្ចេកវិទ្យាកាម៉េរាល្អបំផុត។ OPPO Reno 2 ដែលជាស្មាតហ្វូនបំពាក់ជាមួយនឹងកាម៉េរា 48MP នោះគឺជាអ្នកដែលបានទទួលបានពានរង្វាន់មួយនេះ។ OPPO Reno2 មិនត្រឹមតែប៉ុណ្ណោះក៏មានបន្ថែមមុខងារ Ultra Dark Mode 2.0 និង Ultra Steady Video ផងដែរ។

ថ្លែងនៅក្នុងឧិកាសទទួលរង្វាន់នោះលោក Tasleem Arif អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន OPPO បាននិយាយថា អាជីវកម្មនៅក្នុងប្រទេសឥណ្ឌាកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង ហើយក្រុមហ៊ុនរបស់យើងមានមោទនភាពបំផុត ដែលបានស្ថិតនៅក្នុងចំណែកទីផ្សារមួយនេះហើយសង្ឃឹមជឿជាក់ថាមុខជំនួញនៅក្នុងប្រទេសឥណ្ឌានឹងបន្តកើនឡើងថេមទៀត។
គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍Economic Conclave 2019 គឺត្រូវបានរៀបចំឡើងដោយ Times Network គឺជាពិពណ៍ដែលផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យានិងម៉ាស៊ីននៅក្នុងឧស្សាហកម្ម 4.0 របស់ប្រទេសឥណ្ឌា៕
អត្ថបទ៖ Lee
- Share This Post:







