ព័ត៌មានជាតិ
ឆ្នាំនេះ ពិធីអ៊ុំទូកផ្កាចារ នៅអាងទឹកព្រៃនប់ ខេត្តព្រះសីហនុ នឹងរៀបចំយ៉ាងអធឹកអធម ជាងឆ្នាំមុន
BY Khmernote Media
October 24, 2019
ក្រុងព្រះសីហនុ៖ ឆ្នាំនេះពិធីអ៊ុំទូកផ្កាចារ នៅអាងទឹកព្រៃនប់ នឹងរៀបចំយ៉ាងអធឹកអធម ជាងឆ្នាំមុន។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យអ៊ុំទូកផ្កាចារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានកំណត់ច្បាស់ថា ឆ្នាំនេះគណៈកម្មការនឹងរៀបចំអោយបានធំជាងមុន ដោយមានដូចជាតន្ត្រីសម័យ ល្បែងប្រជាប្រិយ បង្ហោះគោម បាញ់កាំជ្រួច និងមានកម្មវិធីសប្បាយៗជាច្រេីនទៀត ។
ទូកទាំងអស់មានការចូលរួមមកពីតាមបណ្តាក្រុង ស្រុកទាំង៥ ក្នុងខេត្តព្រះសីហនុ ដោយកម្មវិធីនឹងរៀបចំនៅអាងទឹកព្រៃនប់ ( វត្តព្រៃនប់ ) ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី០២ និង០៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕






ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ