អន្តរជាតិ
ពិតជាមានគំនិតច្នៃប្រឌិត ថៃយកកញ្ចក់មកគូរចេញជា រូបរាងចេតិយដែលមានអាយុកាលជាង៩០០ឆ្នាំ ដើម្បីឲ្យភ្ញៀវទេសចរណ៍បានឃើញរូបរាងមុនពេលបាក់បែក
BY Khmernote Media
October 24, 2019
ថៃ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានការចែករំលែកពេញបណ្តាញសង្គមក្រោយម្ចាស់គណនីឈ្មោះថា Burin Tharavichitkun បានបង្ហោះរូបភាពច្នៃប្រឌិតនៃវត្តចេតិយលួង ក្នុងខេត្តឈៀងម៉ៃ ដែលមានអាយុកាល៩០០ឆ្នាំមកហើយ។
គំនិតច្នៃប្រឌិតដោយធ្វើជាផ្ទាំងកញ្ចក់មានគូររូបប្រាសាទដោយទឹកជក់ពណ៌ស ដោយកញ្ចក់មួយនេះមានកម្ពស់២ម៉ែត្រ បង្ហាញពីរូបរាងវត្តចេតិយលួង ដោយពុំទាន់មានបែកបាក់ហាក់ដូចទើបបង្កើតថ្មីៗ ទាំងដែលវាមានអាយុកាល៩០០ឆ្នាំ ហើយបាក់បែកអស់ទៅហើយ។ យ៉ាងណាមិញគំនិតថ្មីៗមួយនេះក៏ទទួលបានការទាក់ទាញជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ អ្នកអាចមើលរូបភាពខាងក្រោមដើម្បីទទួលដឹងពីភាពស្រស់ស្អាត និងច្នៃប្រឌិតប្លែកមួយនេះ៖
អត្ថបទ៖ មេសា


