រថយន្តមួយគ្រឿង បុករះប៉ះទៅលើរថយន្ត៣គ្រឿងទៀត នៅតាមផ្លូវចុះចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ រថយន្តមួយគ្រឿង បុករះប៉ះទៅលើរថយន្ត៣គ្រឿងទៀត នៅតាមផ្លូវចុះចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ3E-1472 អ្នកបើកបរឈ្មោះ ឡុង ឆេងប៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅ ភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ3E-1472 ជារថយន្តបង្កមានទិសដៅ ចូលក្រុង ពេលមកដល់ចំណុចខាងលើ ស្ថានភាពភាពផ្លូវចុះចំណោតផង រថយន្តនេះហ្រ្វាំងមិនសុី ក៏បានជ្រុលទៅបុកប៉ះរថយន្តចំនួន ៣គ្រឿងទៀតរួមមាន ១,រថយន្តម៉ាកHYUNDAI ពណ៌ស ស្លាកលេខបាត់ដំបង3A-1600 អ្នកបើកបរឈ្មោះ គុជ ឌីណា ភេទប្រុស អាយុ ៣៦ឆ្នាំ រមុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល , ២,រថយន្តម៉ាក HINO ពណ៌ស-ខៀវ ស្លាកលេខកំពង់ចាម3A-7717 អ្នកបើកបរឈ្មោះ រិទ្ធ សេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ រាជធានីភ្នំពេញ និង ៣ រថយន្តម៉ាក SSANGYONG ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ2G-6106 អ្នកបើកបរឈ្មោះ អេង សុផា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ រាជធានីភ្នំពេញ។
គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះធ្ងន់ធ្ងរទេ ដោយគ្រាន់តែខូចខាតរថយន្ត ទាំង៤គ្រឿង និងសម្ភារៈ មួយចំនួន។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ ចាត់ចែង យករថយន្តទាំង៤គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយបន្ត៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង