ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លាំងណាស់! ស្រ្តីចិន៧នាក់ នាំគ្នាលាក់គ្រឿងញៀននៅក្នុងសំឡីអនាម័យ និងខោក្នុង ដើម្បីបំភាន់ការចាប់អារម្មណ៍របស់ប៉ូលិស

    BY Khmernote Media October 25, 2019
    ខ្លាំងណាស់! ស្រ្តីចិន៧នាក់ នាំគ្នាលាក់គ្រឿងញៀននៅក្នុងសំឡីអនាម័យ និងខោក្នុង ដើម្បីបំភាន់ការចាប់អារម្មណ៍របស់ប៉ូលិស

    ការចែកចាយគ្រឿងញៀ​នត្រូវបានធ្វើឡើងក្នុងរូបភាពប្លែកៗដើម្បីបំភាន់ការចាប់អារម្មណ៍ពីសំណាក់ប៉ូលិស និងសាធារណៈជនទូទៅ ហើយពេលខ្លះជនខិលខូចបានប្រើប្រាស់វិធីគួរឲ្យអស់សំណើច និងហួសចិត្តបំផុតផងដែរ។ ជាក់ស្តែងមានស្រ្តីជាភ្ញៀវទេសចរណ៍ជនជាតិចិនចំនួន ៧នាក់ត្រូវបានចាប់ខ្លួនក្រោយប៉ូលិសរកឃើញថា ពួកគាត់បានលាក់គ្រឿងញៀននៅក្នុងសំឡីអនាម័យ និងខោក្នុងមានសរុបទម្ងន់ ១ គីឡូក្រាម និងមានបំណងចង់នាំយកគ្រឿងញៀនទាំងនោះពីប្រទេសថៃទៅលក់បន្តនៅក្នុងប្រទេសជប៉ុន។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ក្រុមស្រ្តីជាឈ្មួញចែកចាយគ្រឿងញៀនខុសច្បាប់មួយក្រុមនេះមានអាយុពី ២០ ដល់ ៥០ ឆ្នាំ តែគេមិនបានបង្ហាញអត្តសញ្ញាណលំអិតរបស់ពួកគាត់ឡើយ។

    ភស្តុតាំងដែលប៉ូលិបានរកឃើញនោះគឺនៅក្នុងខោក្នុង និងសំឡីអនាម័យរបស់ក្រុមស្ត្រីទាំងនេះមានបង្កប់នូវគ្រឿងញៀនប្រភេទមេតំហ្វេតាមីនរុំនៅក្នុងប្រអប់មូលមានរាងដូចជាស៊ុត ហើយពួកនាងបានស្លៀកខោក្នុង​ និងប្រើសំឡីអនាម័យទាំងនោះដូចធម្មតា។ បើទោះជាពួកនាងព្យាយាមលាក់គ្រឿងញៀនទាំងនេះនៅក្នុងកន្លែងសំខាន់យ៉ាងនេះក្តី ក៏ប៉ូលិសនៅតែអាចរកឃើញការពិត និងធ្វើការឃាត់ខ្លួនពួកនាងបានដែរ ព្រោះប៉ូលិសបានប្រើប្រាស់ឧបករណ៍ស្កេនលើរាងកាយពួកនាង។ ពេលនេះជនខិលខូចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតដើម្បីបន្តស្វែងរកជនពាក់ព័ន្ធបន្ថែមទៀត៕

    អត្ថបទ៖ភក្តី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay