បច្ចេកវិទ្យា

នាឆ្នាំ2020 ល្បីថាក្រុមហ៊ុន Apple ចង់ផ្លាស់ប្ដូរប្រើប្រាស់បន្ទះឈីបខ្លួនឯងវិញសម្រាប់កុំព្យូទ័រ Mac ឈប់ទិញគេទៀតហើយ

BY
Khmernote Media
April 3, 2018

ពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple កំពុងធ្វើការផលិតបន្ទះឈីបផ្ទាល់ខ្លួន សម្រាប់បំពាក់លើប្រភេទកុំព្យូទ័រ Mac ពោលគឺឈប់ទិញគេទៀតហើយ។ យោងតាមគេហទំព័រ Bloomberg ក៏បានលើកឡើងដូចគ្នាដែរ ហើយបន្ថែមថា ឈ្មោះកូដរបស់បន្ទះឈីបថ្មីនេះគឺ “Kalamata”។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Apple បានកំណត់គោលដៅដោយសម្រេចឲ្យបាននូវការផលិតបន្ទះឈីបនេះត្រឹមឆ្នាំ2020។ ទោះជាយ៉ាងណា ការលើកឡើងនេះពុំមានប្រភពច្បាស់លាស់ឡើយ ប៉ុន្ដែប្រសិនក្រុមហ៊ុននេះសម្រេចគម្រោងមែន នោះសេចក្ដីបញ្ចប់នៃបន្ទះឈីបរបស់ក្រុមហ៊ុន Intel នឹងមកដល់ហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានបង្កើតបន្ទះឈីបផ្ទាល់ខ្លួនឈ្មោះ T2 រួចមកហើយ ដែលត្រូវបានបំពាក់ក្នុងកុំព្យូទ័រ iMac Pro។ ដូចនេះ មិនយូរទៀតទេ Apple នឹងឈប់ប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Intel ទៀតហើយ ពោលគឺសូម្បីតែសម្រាប់បំពាក់លើប្រភេទ Laptop។

Fu

ប្រភព៖ iphonehacks

Share This Post: