អាណិតណាស់! ក្មេងតូចម្នាក់ត្រូវចង្កាក់សាច់ក្រកបុកធ្លាយពីបំពងករហូតដល់ខួរក្បាល ព្រោះតែការធ្វេសប្រហែលរបស់ម្តាយ
ក្មេងប្រុសដែលទើបមានអាយុ ២ឆ្នាំម្នាក់ត្រូវជួបឧបហេតុដ៏គួរឲ្យរន្ធត់បំផុត ដោយត្រូវចង្កាក់សាច់ក្រកបុកឆ្លុះពីបំពងករហូតដល់ខួរក្បាល ក្រោយរូបគេបានរត់ដួលខណៈកំពុងតែព្យាយាមញ៉ាំសាច់ក្រកមួយចង្កាក់នៅក្នុងដៃហេតុការណ៍នេះ បានកើតឡើងនៅក្នុងក្រុង Quijing ប្រទេសចិន។ យោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុកុមាររងត្រូវបានម្តាយនាំទៅទិញឥវ៉ាន់នៅផ្សារជាមួយ ហើយដោយរូបគេយំខ្លាំងពេកនោះស្រ្តីជាម្តាយបានហុចសាច់ក្រកមួយចង្កាក់ឲ្យទៅកូនតូចនោះក្នុងគោលបំណងបន្លប់ឲ្យរូបគេបាត់យំ។
ក្រោយមានសាច់ក្រកមួយចង្កាក់នៅក្នុងដៃកុមាររងគ្រោះក៏បានរត់លេងបណ្តើរ និងព្យាយាមញ៉ាំសាច់ក្រកនោះបណ្ដើរ ជាអកុសលរូបគេបានដួលហើយចង្កាក់សាច់ក្រកនោះក៏បានបុកទម្លុះបំពងកររបស់គេ និងធ្លាយទៅដល់ខួរក្បាលទៀតផង។ ភ្លាមៗនោះកុមារងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតក៏បានជួយដកចង្កាក់នោះចេញបានវិញតែវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ថានភាពរបួសរបស់កុមាររងគ្រោះមានលក្ខណៈធ្ងន់ធ្ងរហើយរូបគេត្រូវប្រឈមនឹងការកើតមានបញ្ហារលាកស្រោមខួរក្បាល មានបញ្ហាខួរឆ្អឹងខ្នង និងបញ្ហាជាច្រើនទៀតនៅពេលអនាគត ព្រោះចំណុចដែលមានរបួសនោះគឺជាកន្លែងសំខាន់សម្រាប់ភ្ជាប់សេរីរាង្គផ្សេងៗជាច្រើននៅក្នុងរាងកាយ៕



អត្ថបទ៖ភក្តី