ខ្លាំងណាស់! ខឹងឈ្លោះមិនឈ្នះគេស្រ្តីម្នាក់សុខចិត្តរត់ទៅស្រាតខោអាវចោលកណ្តាលផ្លូវសាធារណៈ
ស្ត្រីជនជាតិសឹង្ហបុរីម្នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនក្រោយរូបគាត់បានស្រាតខោអាវនៅលើដងផ្លូវសាធារណៈ ដែលជាសកម្មភាពមិនសមរម្យនិងធ្វើឲ្យខូចសណ្ឋាប់ធ្នាប់សង្គម។ ស្រ្តីដែលបានធ្វើសកម្មភាពគួរឲ្យអាម៉ាស់នេះត្រូវបានគេរាយការណ៍ថា មានអាយុ ៣០ឆ្នាំ ខណៈអត្តសញ្ញាណលម្អិតរបស់គាត់មិនត្រូវបានគេបង្ហាញឡើយ។ តាមរយៈសាធារណៈជនដែលបានឃើញហេតុការនេះផ្ទាល់បានប្រាប់ឲ្យដឹងថា មុនធ្វើសកម្មភាពស្រាតខោអាវស្ត្រីរូបនេះបានឈ្លោះគ្នាជាមួយបុរសម្នាក់ តែគេមិនបានដឹងច្បាស់ថាពួកគាត់មានទំនាក់ទំនងអ្វីនឹងគ្នាហើយឈ្លោះគ្នារឿងអី្វនោះទេ អ្វីដែលគេបានដឹងនោះគឺត្រឹមថាបុរសរូបនោះជាអ្នកបើកតាក់ស៊ីម្នាក់។
ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នាស្រ្តីរូបនេះបានវាយតប់ និងយកកាបូបគប់ទៅលើបុរសជាអ្នករត់តាក់ស៊ីនោះទៀតផង ហើយបន្តិចក្រោយមកគាត់ក៏បានរត់ទៅកណ្តាលផ្លូវនិងស្រាតខោអាវចោលតែម្តង។ តាមការវិភាគពីសំណាក់អ្នកដែលបានឃើញហេតុការនេះផ្ទាល់បានឲ្យដឹងថា ស្ត្រីរូបនេះទំនងជាស្រវឹងស្រាហើយដោយគាត់ឈ្លោះប្រកែកមិនឈ្នះគេទើបគាត់រត់ទៅស្រាតខោអាវចោលដើម្បីទាញការចាប់អារម្មណ៍ពីសាធារណៈមកលើជំលោះរបស់គាត់ និងដើម្បីបញ្ចប់ការឈ្លោះប្រកែកគ្នានោះតែម្តង។ យ៉ាងណាក្តី បើយោងតាមច្បាប់របស់សឹង្ហបុរីសកម្មភាពរបស់ស្ត្រីរូបនេះត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន ២ ពាន់ដុល្លារសឹង្ហបុរី (១ ៤៦៧ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ខែទៀតផង៕



អត្ថបទ៖ភក្តី