ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឡានដឹកដីមួយនេះខូចកណ្តាលផ្លូវ២ថ្ងៃមកហើយ ទុកចោលនៅកណ្តាលផ្លូវមធ្យម ងំមិនមានដាក់របាំងឬសញ្ញាសំគាល់ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល

    BY Khmernote Media October 26, 2019
    ឡានដឹកដីមួយនេះខូចកណ្តាលផ្លូវ២ថ្ងៃមកហើយ ទុកចោលនៅកណ្តាលផ្លូវមធ្យម ងំមិនមានដាក់របាំងឬសញ្ញាសំគាល់ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល

    ខេត្តព្រះសីហនុ៖ ឡានដឹកដីមួយនេះខូចកណ្តាលផ្លូវ២ថ្ងៃ មកហើយចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មក រហូតមកដល់រសៀលថ្ងៃទី២៦ ខែតុលា នេះហើយមិនទាន់មានការជួសជុលឬយកចេញពីផ្លូវនៅឡើយ ដោយរថយន្តនេះខូចនៅតាមផ្លូវជាតិលេខ៤ ម្តុំជិតចំណោតអូរត្រាវ ឡើងមកឃុំបិតត្រាំង ស្រុកព្រៃនប់។

    ករណីនេះតាមពលរដ្ឋដែលឆ្លងកាត់ លើកឡើងថា ក្រៅពីប៉ះពាល់ចរាចរណ៍ ក៏អាចបង្កជាគ្រោះថ្នាក់នៅពេលយប់ផងដែរ ដោយសារតែពុំឃើញមានដាក់របាំង សញ្ញាបង្ហាញផង និងថាម្ចាស់រថយន្តគួររករថយន្ត អូសមកដាក់នៅខាងចិញ្ចើមផ្លូវវិញ ឬក៏រៀបចំដាក់សញ្ញាសំគាល់ផងជាការល្អ ក្នុងពេលដែលមិនទាន់បានជួសជុលយកចេញពីកណ្តាលផ្លូវ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay