អន្តរជាតិ
សីតុណ្ហភាពនៅឥណ្ឌូនេស៊ីកើនកំដៅខ្លាំងរហូតអាចចម្អិនស៊ុតនៅក្រោមពន្លឺព្រះអាទិត្យបាន
BY Khmernote Media
October 28, 2019
ខណៈដែលរយៈពេលប៉ុន្មានថៃ្ងនេះនៅប្រទេសកម្ពុជាយើងមានភ្លៀងធ្លាក់ដោយកន្លែងជាច្រើននោះ នៅឯប្រទេសឥណ្ឌូនេស៊ីឯណោះវិញត្រូវបានគេរាយការណ៍ថា សីតុណ្ណភាពបានកើនឡើងខ្លាំងរហូតដល់គេអាចចម្អិនស៊ុតនៅក្រោមពន្លឺព្រះអាទិត្យបានទៀតផង។ បើយោងតាមមន្ទីរឧតុនិយមឥណ្ឌូនេស៊ីបានបញ្ជាក់ថា សីតុណ្ហភាពជាទូទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតដល់ ៣៩ អង្សារសេ ខណៈនៅតំបន់មួយចំនួនគឺកើនខ្ពស់ជាងនេះទៅទៀត ហើយលក្ខខណ្ឌសីតុណ្ហភាពដូចនេះនឹងបន្តកើតមានរហូតដល់ចុងខែតុលានេះ។

ជាក់ស្តែងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្រុង Makassar នៃប្រទេសឥណ្ឌូនេស៊ីបាននាំគ្មាបង្ហោះរូបភាព និងវីដេអូដែលបង្ហាញថា ពួកគេអាចចម្អិនស៊ុតបានដោយគ្រាន់តែដាក់ខ្ទះ និងស៊ុតនៅក្រោមពន្លឺព្រះអាទិត្យ។ លោកអ្នកអាចទស្សនាហេតុការនេះដូចក្នុងរូបភាព និងវីដេអូនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី