ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! កំណាត់ផ្លូវលេខ១១០ បានបាក់ចូលទន្លេជាបន្តបន្ទាប់ នៅស្រុកស្អាង ខេត្តកណ្តាល
BY Khmernote Media
October 28, 2019
យោងតាមការបង្ហោះរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវលេខ ១១០ ស្ថិតនៅ ភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានបន្តបាក់ចូលទន្លេជាបន្តបន្ទាប់ត្រង់ចំនុច PK40 និងPK41 កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩
ហើយក្រសួង និងអង្គភាពពាក់ព័ន្ធកំពុងតែសិក្សាលទ្ធភាពធ្វើការដោះស្រាយ និងជួសជុលបន្ទាន់។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះមានការយោគយល់អធ្យាស្រ័យ និងមានការប្រុងប្រយ័ត្ន៕






ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន