ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ជាប់គុកអស់២ឆ្នាំឥតអំពើ ទាំងខ្លួនមិនបានប្រព្រឹត្តកំហុសអ្វីសោះ

    BY Khmernote Media November 2, 2019
    ស្ត្រីម្នាក់ជាប់គុកអស់២ឆ្នាំឥតអំពើ ទាំងខ្លួនមិនបានប្រព្រឹត្តកំហុសអ្វីសោះ

    ក្រោយតុលាការកាត់ទោសឲ្យជាប់គុកអស់រយៈពេល ២ ឆ្នាំរួចមកស្រ្តីម្នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ព្រោះតែគេទើបរកឃើញការពិតថា គាត់មិនបានបង្កកំហុសទាល់តែសោះនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឲ្យមានក្មេងអាយុពី ១៤ដល់១៦ ឆ្នាំចំនួ​ន ៨ នាក់បានស្លាប់បាត់បង់ជីវិត។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបើកទៅបុកក្រុមក្មេង ដែលជាអ្នកជិះកង់បែប Basikal Lajak (ការជិះកង់ដោយប្រើសមត្ថភាពពិសេសនិងប្រកបដោយគ្រោះថ្នាក់ខ្ពស់) ចំនួន ៨ នាក់។

    ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ និង​ ២០ នាទី ទាបភ្លឺ និងស្ថិតនៅលើផ្លូវលើភ្នំមួយខែ្សក្នុងក្រុង Johor Bahru នៃប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីកើតហេតុភ្លាមគេបានចោទប្រកាន់ថា ស្ត្រីជាអ្នកបើករថយន្តដែលមានឈ្មោះ Sam Ke Ting បច្ចុប្បន្នមានអាយុ ២៤ ឆ្នាំគឺជាបង្កកំហុស ហើយបើយោងតាមទៅច្បាប់ស្ត្រីរូបនេះត្រូវជាប់គុករហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន RM ២០ ០០០ (៤ ៧៧៧ ដុល្លារអាមេរិក)។ ​

    ការជិះកង់បែប Basikal Lajak

    យ៉ាងណាក្តី កាលពីពេលថ្មីនេះការសិក្សា និងស៊ើបអង្កេតយ៉ាងពិសេសមួយបានរកឃើញថា ស្រ្តីរូបនេះមិនបានបង្កកំហុសឡើយ ហើយគ្រោះថ្នាក់បានកើតឡើងក្នុងលក្ខខណ្ឌដូចខាងក្រោម៖

    ១. នៅលើផ្លូវឡើងភ្នំ និងនៅពេលងងឹង​

    ២. លើផ្លូវដែលមានផ្លូវកែងច្រើនហើយអ្នកបើករថយន្តមិនអាចរំពឹងថានឹងមានអ្វីនៅលើផ្លូវខាងមុខឡើយ

    ៣. គ្រោះថ្នាក់គឺបង្កដោយក្រុមអ្នកជិះកង់ខ្លួនឯង (ពួកគេជិះកង់ដោយខ្វះការប្រុងប្រយ័ត្ននិងជិះនៅលើផ្លូវសម្រាប់រថយន្ត)

    គេបានរកឃើញទៀតថា ស្រ្តីអ្នកបើកបរមិនស្ថិតនៅក្នុងស្ថានភាពស្រវឹងឡើយ មិនបានប្រើប្រាស់ទូរស័ព្ទពេលបើកបរឡើយ ហើយនាងបានពាក់ខ្សែក្រវ៉ាត់ការពារយ៉ាងត្រឹមត្រូវត្រឹមត្រូវទៀតផង។ ក្រោយរកឃើញការពិតដូចខាងលើនេះ នាងត្រូវបានតុលាការសម្រេចលើកលែងទោស ប្រគល់ប័ណ្ណបើកបរមកវិញ និងសងប្រាក់ជំងឺចិត្តចំនួន RM ១០ ០០០ (២ ៣៨៨,៥ ដុល្លារអាមេរិក) មកឲ្យនាងវិញផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay