ព័ត៌មានជាតិ
ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ
BY Khmernote Media
October 30, 2019
សៀមរាប៖ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដោយឯកឧត្តមនិងលោកជំទាវ បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ ស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។
សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីនិងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕



ប្រភពនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា/អេង បញ្ញាវុទ្ធី
ដោយ៖ណារ៉ែន