លោកយាយវ័យជិត ៧០ ឆ្នាំម្នាក់ក្លាយជាស្ត្រីវ័យចាស់ជាងគេបំផុត ដែលមានផ្ទៃពោះ និងសម្រាលកូន
ចិន៖ លោកយាយអាយុ ៦៧ ឆ្នាំម្នាក់បានក្លាយជាមនុស្សស្រីចាស់ជាងគេបំផុត ដែលអាចមានផ្ទៃពោះ និងសម្រាលកូនប្រកបដោយសុវត្ថិភាព។ លោកយាយដែលមានសុខភាពល្អខុសពីមនុស្សស្រីទូទៅរូបនេះមានឈ្មោះថា Tian ចំំណែកឯប្តីរបស់គាត់មានឈ្មោះថា Huang អាយុ ៦៨ ឆ្នាំ និងមានមុខរបរជាមេធាវី ហើយពួកគាត់រស់នៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ ទារិកាដែលបានកើតចេញពីម្តាយចំណាស់រូបនេះមានត្រូវបានគេដាក់ឈ្មោះថា Tianci (មានអត្ថន័យថា“អំណោយរបស់ទេវតា”) មានទម្ងន់ ២,៦ គីឡូក្រាម ហើយរូបនាងមានសុខភាពល្អជាធម្មតាក្រោយសម្រាលរួច តែយ៉ាងណាក្តីពេលនេះគេបានបញ្ជូននាងទៅក្នុងបន្ទប់ថែទាំមួយដែលមានការតាមដានជាពិសេសពីវេជ្ជបណ្ឌិតជំនាញ ព្រោះខ្លាចក្រែងមានករណីមិនប្រក្រតីណាមួយកើតឡើងចំពោះនាង។

សូមបញ្ជាក់ជូនថា លោកតា Huang និងលោកយាយ Tian មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់រួចហើយ និងមានទាំងចៅជាច្រើននាក់ទៀតផង ក្នុងនោះចៅដែលបងគេបង្អស់មានអាយុរហូតដល់ ១៨ ឆ្នាំ។ គូស្នេហ៍ចំណាស់ទាំង ២ រូបនេះត្រូវបានគេពិនិត្យរកឃើញថា មានសុខភាពល្អដូចគ្នារហើយពួកគាត់ត្រូវបានគេរំពឹងថានឹងអាចរស់ដល់អាយុ ១១០ ឆ្នាំ៕
អត្ថបទ៖ ភក្តី