ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពថតពីលើអាកាសនៃគ្រោះអគ្គិភ័យឆេះមជ្ឈមណ្ឌលពាណិជ្ចកម្មក្រុងព្រះសីហនុ

    BY Khmernote Media October 31, 2019
    ទិដ្ឋភាពថតពីលើអាកាសនៃគ្រោះអគ្គិភ័យឆេះមជ្ឈមណ្ឌលពាណិជ្ចកម្មក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩:៤០នាទីព្រឹក មានករណីគ្រោះអគ្គីភ័យមួយកើតឡើង នៅចំណុចមជ្ឈមណ្ឌលពាណិជ្ចកម្មក្រុងព្រះសីហនុ (ហៅផ្សារចិន) ស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះតូបលក់ដូរ នៅជាប់ផ្សារចំនួន៣០តូប (តូបលក់ផ្លែឈើ , លក់ឥវ៉ាន់ចាប់ហ៊ួយ,លក់ខោអាវជជុះ …) ។

    លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាដោយផ្ទាល់ទៅដល់កងកំលាំងពន្លត់អគ្គីភ័យនិងកងកំលាំងដែលពាក់ពន្ធ័ទាំងអស់ ចុះទៅជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា នៅខណ:នោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងសហការី បានចុះចង្អុលបង្ហាញដោយផ្ទាល់ក្នុងកិច្ចការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះឲ្យទាន់សាភាពការណ៍ ។ ក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះ មានការប្រើប្រាស់នៅរថយន្តពន្លត់អគ្គីភ័យចំនួន ៩គ្រឿង (ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង,កងរាជអាវុធហត្ថខេត្ត ២គ្រឿង , កំពង់ផែស្វយ័តក្រុង ២គ្រឿង និងកងពលលេខ៧១១ចំនួន២គ្រឿង) ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល ដោយប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ទើបរលត់ នៅម៉ោង១២:១៥នាទី (បច្ចុប្បន្នកំពុងបាញ់ទឹកបន្ថែម ) ។

    ករណីនេះកំលាំងជំនាញកំពុងស្រាវជ្រាវរកមូលហេតុ ដែលបណ្តាលឲ្យកើតមានអគ្គីភ័យនេះឡើង៕

     

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay