ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាង 7-Eleven នៅថៃសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិចទៀតហើយនៅដើមឆ្នាំក្រោយនេះ

    BY Khmernote Media October 31, 2019
    ហាង 7-Eleven នៅថៃសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិចទៀតហើយនៅដើមឆ្នាំក្រោយនេះ

    ថៃ៖ ហាងលក់ទំនិញខ្នាតតូចដ៏ល្បីល្បាញរបស់ថៃគឺហាង 7-Eleven បានសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកទៀតហើយ ដែលយុទ្ធនាការនេះនឹងផ្ដើមអនុវត្តចាប់ពីខែកុម្ភៈឆ្នាំ ២០២០ ខាងមុខនេះ។ ការសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ ឬច្រកឥវ៉ាន់ផ្សេងៗឲ្យអតិថិជននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយកាក់សំណល់ប្លាស្ទិក ដែលជាប្រភពបំពុលបរិស្ថានដ៏ធំមួយ។

    ការសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកនេះមិនមែនធ្វើឡើងត្រឹមតែហាង 7-Eleven ប៉ុណ្ណោះទេ តែហាងមួយចំនួនទៀតដូចជា Family Mart, Watsons, Robinsons រួមទាំងក្រុមហ៊ុន និងផ្សារទំនើបជាច្រើនទៀតក៏សុទ្ធតែបានសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកដូចគ្នាដែរ។ គេសង្ឃឹមថា នៅពេលដែលកាកសំណល់ប្លាស្ទិកត្រូវបានកាត់បន្ថយ បរិស្ថានធម្មជាតិនិងបរិយាកាសនឹងបានល្អប្រសើរជាងមុនមួយកម្រិត។ សូមបញ្ជាក់ថា ថង់ប្លាស្ទិកគឺជាប្រភេទកាកសំណល់ដែលក្ររលាយបំផុត ហើយជាមធ្យមការរលាយរបស់ថង់បាស្ទិកត្រូវការពេលវេលាពី ១០ ទៅ ១ ០០០ ឆ្នាំ តាមប្រភេទថង់នីមួយៗ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay