ក្រសួងសុខាភិបាលប្រកាសមិនឲ្យប្រើផលិតផលឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ចេញពីប្រភពទាំង២នេះ
- April 3, 2018
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសណែនាំឲ្យមិនប្រជាពលរដ្ឋធ្វើការប្រើប្រាស់ ផលិតផលឱសថបំប៉នសុខភាព និងគ្រឿងសម្អាងចេញពីប្រភពផ្សព្វផ្សាយទាំង២នេះ ព្រោះវាអាចប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។
សេចក្តីជូនដំណឹងនេះចុះផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ស្តីពីគេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ផ្សព្វផ្សាយផលិតផលឱសថបំប៉នសុខភាព និងគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
ករណីនេះក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គេហទំព័រ និងវេបសាយទាំង២ខាងលើនេះ៕



អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






