ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រអះអាថា ក្នុងពេលខាងមុខគេនឹងអាចព្យាបាលជំងឺមហារីកសួត និងថ្លើម ដែលបង្កដោយការជក់បារី និងផឹកស្រាបាន

    BY Khmernote Media December 6, 2019
    អ្នកវិទ្យាសាស្ត្រអះអាថា ក្នុងពេលខាងមុខគេនឹងអាចព្យាបាលជំងឺមហារីកសួត និងថ្លើម ដែលបង្កដោយការជក់បារី និងផឹកស្រាបាន

    ទម្លាប់នៃជក់បារី និងទទួលទានគ្រឿងស្រវឹងច្រើនអាចជម្រុញលោកអ្នកឲ្យមានជំងឺសួតនិងថ្លើមបាន ហើយក្នុងករណីធ្ងន់ធ្ងរវាអាចវិវឌ្ឍន៍ទៅជាជំងឺមហារីកបានទៀតផង។ ជាទូទៅក្រុមមនុស្សដែលមានបញ្ហាសួត និងថ្លើម ដែលបង្កឡើងដោយទម្លាប់នៃការជក់បារី និងទទួលទានគ្រឿងស្រវឹង​គឺពិបាកព្យាបាលឲ្យជាសះស្បើយវិញណាស់ ព្រោះសិរីរាង្គទាំងពីរត្រូវបំផ្លាញយ៉ាងខ្ទេចខ្ទីតែម្តង។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា រហូតមកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញតម្រុងថា គេនឹងអាចព្យាបាលជំងឺមហារីកសួតនិងថ្លើម ដែលបង្កឡើងការជក់បារី និងផឹកស្រាបាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

    ប្រភពដដែលបានបន្តថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវប្រូតេអ៊ីនពីរប្រភេទ ដែលមានឈ្មោះថា YAP  និង TAZ ហើយប្រូតេអ៊ីនទាំងពីរនេះមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការព្យាបាលជំងឺមហារីកសួត និងថ្លើម ដែលបង្កឡើយការជក់បារី និងផឹកស្រាលើសកម្រិត។ យ៉ាងណាក្តី ការបំលែងប្រូតេអ៊ីនទាំងពីរនេះឲ្យក្លាយជាថ្នាំពេទ្យនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ តែគេរំពឹងថា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះគេនឹងអាចធ្វើវាបាន។​ សូមបញ្ជាក់ជូនថា បើទោះជាគេអាចរកឃើញថ្នាំព្យាបាលដូចខាងលើក៏ដោយ ក៏លោកអ្នកមិនគួររីករាយជាមួយនឹងគ្រឿងស្រវឹង និងបារីជ្រុលពេកដែរ ព្រោះសា្រ និងបារីអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាច្រើនករណីទៀត ជាពិសេសសមត្ថភាពខួរក្បាលចុះខ្សោយតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay