ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយប្តីសុំលែងលះ រួចមើលងាយថាធាត់មើលមិនយល់បន្ទាប់ពីសម្រាលកូនរួច ស្ត្រីម្នាក់ខាំមាត់សង្កត់ចិត្តសម្រកទម្ងន់រហូតក្លាយជាស្រីស្រស់ស្អាតគួរឲ្យឈ្លក់វង្វេង

    BY Khmernote Media November 1, 2019
    ក្រោយប្តីសុំលែងលះ រួចមើលងាយថាធាត់មើលមិនយល់បន្ទាប់ពីសម្រាលកូនរួច ស្ត្រីម្នាក់ខាំមាត់សង្កត់ចិត្តសម្រកទម្ងន់រហូតក្លាយជាស្រីស្រស់ស្អាតគួរឲ្យឈ្លក់វង្វេង

    កូរ៉េ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយមានករណីអ្នកម្តាយវ័យក្មេងត្រូវប្តីប្តឹងសុំលែងលះដោយលើកមូលហេតុថានាងជាស្រីធាត់មិនស្អាត។ ករណីនារីរឹងមាំ និងជាអ្នកម្តាយទោលរូបនេះបានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ក្រោយពេលដែលនាងបានចែករំលែកបទពិសោធន៍ជីវិតក្រោយពេលលែងលះគ្នា និងព្យាយាមសំរកទម្ងន់ក្លាយជានារីដ៏ស្រស់ស្អាត។

    នារីម្នាក់ដែលមានឈ្មោះថា Park Jee Won បានចែករំលែកឲ្យដឹងថា ក្រោយពេលដែលនាងសម្រាលកូនស្រីដំបូងរួចនាងបានឡើងទម្ងន់រហូតធាត់មើលលែងយល់។ ក្រោយមកជីវិតគ្រួសារនាងចាប់ផ្តើមប្រែប្រួលដោយស្វាមីរបស់នាង ហាក់ចាប់ផ្តើមសោះកក្រោះ និងតែងតែតិះដៀលនាងជាស្រីធាត់។​ បន្ទាប់មករូបគេបានសម្រេចចិត្តសុំនាងលែងលះ ដោយហេតុផលគឺពុំអាចទទួលយករូបរាងធាត់របស់នាងបាន។

    នាងឈឺចាប់ជាខ្លាំង ក្រោយមកនាងតាំងចិត្តថានាងនឹងសម្រកទម្ងន់ ដើម្បីក្លាយជាស្រីស្អាត និងធ្វើជាមនុស្សស្រីរឹងមាំដើម្បីកូនស្រីតែម្នាក់របស់នាង។ ក្រោយព្យាយាមហាត់ប្រាណ និងញ៉ាំអាហារទៀងទាត់តាមរូបមន្តសម្រកទម្ងន់ អស់រយៈពេល១០ខែ នាងបានប្រែក្លាយជាមនុស្សស្រីដែលស្រស់ស្អាតម្នាក់ ធ្វើឲ្យមនុស្សឃើញស្ទើឈ្លក់វង្វេង ដោយនាងបានស្រកអស់៤០គីឡូក្រាម។ សព្វថ្ងៃអ្នកនាង Park Jee Won មានទម្ងន់ត្រឹមតែ៤៨គីឡូក្រាមតែប៉ុណ្ណោះ ហើយនាងក៏បានផ្តាំទៅមនុស្សស្រីទាំងអស់ថា កុំជឿសម្តីមនុស្សប្រុស កុំបណ្តោយខ្លួន បណ្តោយរាងឲ្យអាក្រក់មើលលែងយល់ គ្មាននោះឡើយអ្នកដែលស្រលាញ់ចិត្តពិតនោះ តែយើងមិនស្អាតគេទៅចោលយើងហើយ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay