ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តម្តាយ! ទោះម្តាយលាចាកលោកពុំបានឃើញកូនទទួលសញ្ញាប័ត្រដោយផ្ទាល់ភ្នែក តែបានមកពន្យល់សប្តិកូនថាគាត់សប្បាយចិត្តខ្លាំងដែលកូនគាត់ធ្វើបានសម្រេច

    BY Khmernote Media November 1, 2019
    ទឹកចិត្តម្តាយ! ទោះម្តាយលាចាកលោកពុំបានឃើញកូនទទួលសញ្ញាប័ត្រដោយផ្ទាល់ភ្នែក តែបានមកពន្យល់សប្តិកូនថាគាត់សប្បាយចិត្តខ្លាំងដែលកូនគាត់ធ្វើបានសម្រេច

    ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយមានករណីនិស្សិតប្រុសមួយរូបបានបញ្ចប់ការសិក្សា បង្ហោះសារដ៏សែនខ្លោចចិត្ត និងរំភើបខ្លាំងជូនចំពោះអ្នកម្តាយរបស់ខ្លួនដែលបានលាចាកលោកទៅ ទាំងពុំទាន់បានឃើញកូនប្រុសបញ្ចប់ការសិក្សា។

    និស្សិតប្រុសវ័យក្មេងដែលត្រូវបានគេស្គាល់ឈ្មោះថា អៃស៍ ត្រៃភព បានរៀបរាប់ឲ្យដឹងថា៖ «នៅយប់មួយមុនថ្ងៃបញ្ចប់ការសិក្សា ខ្ញុំបានគេងយល់សប្តិឃើញម្តាយខ្ញុំមកពន្យល់សប្តិ ដោយគាត់បានដាស់ខ្ញុំនៅក្នុងសុបិននោះហើយនិយាយថា៖

    ម៉ែ៖ អៃស៍! អៃស៍! ឆាប់ភ្ញាក់ឡើង ប្រយ័ត្នយឺតកូន!
    ខ្ញុំ៖ មានការអីម៉ែ ម៉ោងទើបតែ២អធ្រាត្រនៅឡើយទេ!
    ម៉ែ៖ លឿនឡើង! រៀបចំឥវ៉ាន់ ឡានមកចាំទទួលហើយ!
    ខ្ញុំ៖ ឡានស្អីគេម៉ែ ម៉ែចង់ទៅណា ឡានមកទទួលទៅណា!
    ម៉ែ៖ ក៏ព្រោះថ្ងៃនេះ ថ្ងៃដែលប្អូនប្រុសឯងទទួលសញ្ញាប័ត្របញ្ចប់ការសិក្សានោះអី ចឹងម៉ែចង់ទៅមើលកូនម៉ែបញ្ចប់ការសិក្សា…

    ក្រោយពីលឺប្រយោគនេះចេញពីមាត់ម្តាយខ្ញុំក្នុងយល់សប្តិ ខ្ញុំស្រក់ទឹកភ្នែកដោយមិនបានដឹងខ្លួន។ ងើបឡើងគឺស្រក់ទឹកភ្នែកជោគខ្នើយតែម្តង! ខ្ញុំចាំបានថាកាលពេលប្អូនខ្ញុំរៀនឆ្នាំទី១ ខ្ញុំបានបង្ហាញរូបគេឲ្យម៉ែមើល ហើយគាត់និយាយថាគាត់ចង់ឃើញថ្ងៃដែលប្អូនបញ្ចប់ការសិក្សា។ តើនេះឬជាទឹកចិត្តរបស់ឪពុកម្តាយ? ពួកគាត់តែងធ្វើអ្វីៗដើម្បីកូន ក្នុងចិត្តគាត់គឺមានតែកូនប៉ុណ្ណោះ។

    ថ្ងៃនេះខ្ញុំបានប្រាប់ម៉ែវិញថា ប្អូនប្រុសធ្វើបានសម្រេចហើយ! ខ្ញុំបាននាំយករូបថតម៉ែទៅជាមួយដើម្បីអបអរថ្ងៃដែលប្អូនបញ្ចប់ការសិក្សា ដោយក្មេងប្រុសម្នាក់ដែលធ្លាប់តែខ្ជិលច្រអូសក្នុងការសិក្សា និងធ្លាប់ត្រូវបានខ្ញុំវៃទាត់ធាក់ឲ្យទៅរៀន រៀនហើយ។ ម៉ាក់សប្បាយចិត្តចុះ កូនពៅម៉ែមិនធ្វើឲ្យម៉ែអស់សង្ឃឹមនោះឡើយ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay