ផ្អើលទាំងយប់នៅក្រុងព្រះសីហនុ ដោយសារឆេះហាងលក់គ្រឿងសំណង់យ៉ាងសន្ធោសន្ធៅ
ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២១ និង១៥ នាទី មានករណីគ្រោអគ្គិភ័យមួយបានកើតឡើង ក្នុងហាងលក់គ្រឿងអគ្គីសនី កំពង់សោម ស្ថិតនៅ ក្រុម២ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនោះមានម្ចាស់ផ្ទះ ឈ្មោះ ប៊ូរ សុខ បានជួលអោយជនជាតិចិនលក់គ្រឿងសំណង់ និងសម្ភារៈអគ្គិសនី ហើយការឆាបឆេះជាអគ្គិភ័យនោះគឺឆាបឆេះសម្ភារៈផ្សេងៗមានដូចជាខ្សែភ្លើងជាដើមក្នុងផ្ទះនោះ បណ្តាលអោយខូចខាតទាំងស្រុង។ សមត្ថកិច្ចប្រើឡានទឹកជាច្រើនគ្រឿងអន្តរាគមន៍ពន្លត់ ជិតរលត់វិញហើយ ចំពោះមូលហេតុនៃការឆាបឆេះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ ករណីនេះផងដែរមិនបណ្តាលអោយមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទៀតឡើយ៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ







