ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញលោកយាយមិនស្រួលខ្លួនឧស្សាហ៍វិលមុខ ក្មេងស្រី២នាក់ស្រុះស្រួលគ្នាបញ្ចេញស្នាដៃជួយលោកយាយ ម្នាក់ជាអ្នកស្រុះគុយទាវ ម្នាក់ទៀតរត់តុ

    BY Khmernote Media November 2, 2019
    ឃើញលោកយាយមិនស្រួលខ្លួនឧស្សាហ៍វិលមុខ ក្មេងស្រី២នាក់ស្រុះស្រួលគ្នាបញ្ចេញស្នាដៃជួយលោកយាយ ម្នាក់ជាអ្នកស្រុះគុយទាវ ម្នាក់ទៀតរត់តុ

    ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានក្មេងស្រីតូចៗពីរនាក់បងប្អូនមកធ្វើជាអ្នកលក់គុយទាវពេលរាត្រី ដើម្បីជួយសម្រាលបន្ទុកលោកយាយ ព្រោះលោកយាយមិនស្រួលខ្លួន។

    ក្មេងស្រីដ៏គួរឲ្យស្រលាញ់ពីរនាក់នេះត្រូវបានគេស្គាល់ឈ្មោះថា ណងអ៊ុម អាយុ១១ឆ្នាំរៀនថ្នាក់ទី៥ និងប្អូនស្រីឈ្មោះ ណងអម រៀនថ្នាក់ទី២។ ជាធម្មតាតូបគុយទាវមួយនេះគឺគេតែងសង្កេតឃើញមានលោកយាយម្នាក់ជាអ្នកលក់ជាប្រចាំ ដោយឡែកថ្ងៃនេះស្រាប់តែក្មេង២នាក់នេះបែរជាអ្នកលក់ជំនួស ចំណែកឯលោកយាយម្ចាស់ដើមគឺអង្គុយសង្កេតមើលហ្នឹងប្រាប់។

    តាមការសាកសួរបានឲ្យដឹងថាក្មេងស្រីទាំងពីរនាក់នេះ គឺស្ម័គ្រចិត្តជួយលោកយាយខ្លួនដោយគ្មានការបង្ខិតបង្ខំនោះឡើយ ដោយបងស្រីជាអ្នកស្រុះគុយទាវ ចំណែកប្អូនស្រីជាអ្នករត់តុ។ តាមរយៈ ណងអ៊ុម ដែលជាបងស្រីបានប្រាប់ឲ្យដឹងថា៖ «នាងទាំង២រស់នៅជាមួយយាយតាំងពីតូច ពុកម៉ែលេងគ្នា ហើយនាំគ្នាទៅធ្វើការនៅឆ្ងាយ។ ខ្ញុំឃើញយាយឈឺ ខ្ញុំពិបាកចិត្តណាស់ព្រោះគាត់ត្រូវលក់គុយទាវដែលជាមុខរបរ និងចំណូលសំខាន់សម្រាប់ខ្ញុំ និងប្អូនខ្ញុំទៅរៀន។ ខ្ញុំធ្លាប់សុំគាត់ជួយម្តងរួចហើយ តែគាត់មិនឲ្យដោយការលើកមុន ខ្ញុំបានរលាកដៃនឹងឆ្នាំងទឹកស៊ុប គាត់ក៏មិនឲ្យខ្ញុំធ្វើទៀតទេ តែលើកនេះយាយឈឺ ហើយឧស្សាហ៍វិលមុខទើបខ្ញុំសុំគាត់ជួយតែម្តងទៅ។ គ្រឿងផ្សំគឺលោកយាយជាអ្នករៀបចំ ចំណែកខ្ញុំគឺជាអ្នកជួយស្រុះគុយទាវ ចឹងហើយរសជាតិគឺនៅតែឆ្ងាញ់ដូចដើម»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay