ថៃបង្កើតមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ និងមានទាំងវេបសាយអនឡាញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចចូលឆែកមើលព័ត៌មានណាពិត ឬមិនពិតបាន
- BY
- autoadmin
- November 4, 2019
ថៃ៖ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម បានបើកដំណើរការកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយឥឡូវនេះអាចរកបាននៅលើអ៊ីនធឺណេតផងដែរ។ រដ្ឋាភិបាលនិយាយថា មជ្ឈមណ្ឌលនេះនឹងផ្តោតលើព័ត៌មានក្លែងក្លាយដែលអាចជះឥទ្ធិពលដល់ទ្រព្យសម្បត្តិសាធារណៈ និងសាធារណៈជន ដោយប្រើឧទាហរណ៍នៃព័ត៌មានអំពីរោគរាតត្បាត គ្រោះមហន្តរាយ បរិស្ថាននិងសេដ្ឋកិច្ច និងព័ត៌មានដែលអាចបង្កើតការប៉ះទង្គិចសង្គម ឬធ្វើឱ្យខូចមុខមាត់ប្រទេស។

ក្រសួងនិយាយថា តួនាទីសំខាន់របស់មជ្ឈមណ្ឌលគឺការឃ្លាំមើលព័ត៌មានតាមអ៊ិនធឺណេត និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រសិនបើរកឃើញព័ត៌មានក្លែងក្លាយ វានឹងសម្របសម្រួលជាមួយភ្នាក់ងារដែលពាក់ព័ន្ធដើម្បីប្រឆាំងនឹងព័ត៌មាននោះ និងបង្កើតការផ្សព្វផ្សាយត្រឹមត្រូវ។ មជ្ឈមណ្ឌលបានបើកគេហទំព័រ www.antifakenewscenter.com ដែលជាវេបសាយសាធារណៈអាចពិនិត្យមើលបញ្ជីព័ត៌មានក្លែងក្លាយ។ យ៉ាងណាក៏ដោយគេហទំព័រមានតែជាភាសាថៃប៉ុណ្ណោះនៅដំណាក់កាលនេះ។ គេហទំព័រមិនបានធ្វើអត្ថាធិប្បាយអំពីវិធីដែលវាអាចវាយតម្លៃព័ត៌មានក្លែងក្លាយ ឬចាត់វិធានការប្រឆាំងនឹងអ្នកនិពន្ធ ឬអ្នកបោះពុម្ពផ្សាយនៅឡើយទេ៕


អត្ថបទ៖ លីដា
- Share This Post:






