ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចេះប៉ូលិសមកទាន់ កុំអីទារកទើបកើតឃើញពន្លឺថ្ងៃម្នាក់នេះ ត្រូវពូ និងជីតាកប់ចោលទាំងរស់បាត់ (មានវីដេអូ)

    BY Khmernote Media November 5, 2019
    ចេះប៉ូលិសមកទាន់ កុំអីទារកទើបកើតឃើញពន្លឺថ្ងៃម្នាក់នេះ ត្រូវពូ និងជីតាកប់ចោលទាំងរស់បាត់ (មានវីដេអូ)

    ឥណ្ឌា៖ កាលពីពេលថ្មីៗនេះប៉ូលិសប្រចាំនៅក្នុងរដ្ឋ Hyderabad ភាគខាងជើងនៃ​ប្រទេសឥណ្ឌា ទើបតែបានជួយសង្គ្រោះទារិកាទើបនឹងកើតម្នាក់ ដែលគ្រួសារនាងរៀបនឹងយកនាងទៅកប់ចោលទាំងរស់ទៅហើយ។ យោងតាមសារព័ត៌មាន Todayonline បានរាយការណ៍ថា ខណៈដែលប៉ូលិសកំពុងតែដើរល្បាតនៅក្រោយមន្ទីពេទ្យ ដែលជាតំបន់កើតហេតុខាងលើនេះគេបានប្រទះឃើញបុរសគួរឲ្យសង្ស័យពីរនាក់​ ដោយបុរសម្នាក់កំពុងតែពក្មេងស្រីទើបនឹងកើតម្នាក់ ខណៈបុរសម្នាក់ផ្សេងទៀតកំពុងតែជីករណ្ដៅធំមួយ។ ក្រោយការសាកសួរបុរសទាំងពីរនាក់បានសារភាពថា ពួកគាត់ត្រូវជាចៅ  និងពូរបស់ក្មេងស្រីម្នាក់នេះ ហើយពួកគាត់កំពុងតែជីករណ្ដៅកប់នាងចោល។

    បុរសជាជីតាបានបន្ថែមថា ម្តាយរបស់ក្មេងស្រីរូបនេះបានព​ពោះនាងដោយចៃដន្យ ខណៈពេលនេះនាង និងបុរសជាប្តីហាក់រស់នៅមិនចុះសម្រុងនឹងគ្នាទាល់តែសោះ ហើយពួកគេទំនងជាគ្មានលទ្ធភាពចិញ្ចឹមកូននេះទេ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះហើយ ទើបគាត់ដែលត្រូវជាជីតាបង្កើតនោះសម្រេចយកក្មេងតូចម្នាក់នេះមកកប់ចោលតែម្តង។ យ៉ាងណាក្តី សកម្មភាពនេះជាទង្វើខុសនឹងច្បាប់ ហើយបុរសជាជីតានិងពូរបស់ក្មេងស្រីរងគ្រោះ ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីអប់រំ និងធ្វើកិច្ចសន្យាមិនសម្លាប់ក្មេងស្រីអភ័ព្វនេះចោលឡើយទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចនៅក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay