ព័ត៌មានជាតិ
អាណិតណាស់! ទារកម្នាក់ទើបកើតត្រូវបានគេច្រកថង់យកមកបោះចោលនៅគំនរសំរាម
BY Khmernote Media
November 4, 2019
រាជធានីភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋប្រទះឃើញទារកម្នាក់ត្រូវបានគេយកមកបោះចោលនៅគំនរសំរាម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅជិតសាលាបឋមទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងៗដើររើសសំរាមប្រទះឃើញថង់ពណ៌សមួយ ហើយក៏បើកមើលស្រាប់តែឃើញទារកម្នាក់ប្រឡាក់សុទ្ធតែឈាម និងមានជាប់ទាំងទងផ្ចិតផងនោះនៅក្នុងថង់នោះតែម្តង។

ភ្លាមៗនោះស្រាប់តែបង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាមកមើលទើបដឹងថា ទារកកំសត់នោះបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណា ហើយស្លាប់យ៉ាងម៉េចនោះឡើយ៕

អត្ថបទ៖ សេម
ប្រភពរូបភាព៖ ហ្វេសប៊ុកពានីភូមិខ្ញុំ
