ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានផ្ទៃពោះ៨ខែ ជិះម៉ូតូទៅផ្សារទិញម្ហូប ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ

    BY Khmernote Media November 5, 2019
    មានផ្ទៃពោះ៨ខែ ជិះម៉ូតូទៅផ្សារទិញម្ហូប ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ

    ថៃ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឯស្រុកវាំងថង ខេត្តពិស្ណុលោក ប្រទេសថៃ ដោយបណ្តាលឲ្យស្ត្រីពោះធំម្នាក់បាត់បង់ជីវិតព្រមជាមួយកូនក្នុងផ្ទៃ និងក្មេងប្រុសស្រី២នាក់ទៀតរងរបួស។ យោងតាមការរាយការណ៍បានឲ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតមានឈ្មោះថា រចនា សុខគុណ អាយុ៣៥ឆ្នាំ មានផ្ទៃពោះ៨ខែ បាននាំកូនៗខ្លួនទាំង២ជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូប។ លុះដល់ចំណុចកើតហេតុស្រាប់តែប៉ះគ្នាជាមួយឡានដឹកដៃ បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យស្ត្រីមានផ្ទៃពោះរូបនេះរងរបួសធ្ងន់ជាពិសេសគឺចុកត្រង់ពោះ។

    ដោយពុំអាចទ្រាំនឹងភាពឈឺចាប់បានទាំងម្តាយ និងកូនក្នុងផ្ទៃបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់តែការសោកស្តាយដល់ក្រុមគ្រួសារ រីឯកូនតូចៗប្រុសស្រី២នាក់កំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តដឹកដៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន មុននឹងធ្វើការកាត់ទោសតាមផ្លូវច្បាប់៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay