អន្តរជាតិ

ក្មេងប្រុសម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្ទះ ដោយបន្សល់ទុកនូវលិខិតដ៏រំជួលចិត្តចំនួន ២ សម្រាប់ម្តាយ និងមនុស្សស្រីដែលគេលួចស្រលាញ់

BY
Khmernote Media
November 20, 2019

ចិន៖ ក្មេងប្រុសម្នាក់បានសម្រេចលោតសម្លាប់ខ្លួនពីលើអាគារអាផាតមិនជាន់ទី ១៤ ហើយមុននឹងលោតសម្លាប់ខ្លួនក្មេងប្រុសរងគ្រោះបានស្រែកនូវពាក្យដ៏រំជួលចិត្តមួយថា៖ “ម៉ាក់! កូនស្រលាញ់ម៉ាក់។” ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន។ ក្មេងប្រុសរងគ្រោះមានឈ្មោះថា Wang JiaLe អាយុ ១៤ ឆ្នាំ និងជាសិស្សកំពុងសិក្សាកម្រិតអនុវិទ្យាល័យ។ ក្នុងថ្ងៃកើតហេតុរូបគេបានត្រលប់មកពីរៀនតាមម៉ោងដូចធម្មតាតែប្លែកត្រង់ថា រូបគេគិតតែសម្ងំនៅក្នុងបន្ទប់គេងមិនព្រមចេញមកក្រៅដូចរាល់ដងឡើយ។

មុនពេលកើតហេតុបន្តិចម្តាយរបស់គេបានឮសំឡេងស្រែកថា៖ “ម៉ាក់! កូនស្រលាញ់ម៉ាក់” ហើយពេលនោះស្រ្តីជាម្តាយបានរត់ចូលនៅក្នុងបន្ទប់តែពេលគាត់ទៅដល់ក្មេងប្រុសរងគ្រោះបានលោតចុះមកក្រោមស្លាប់បាត់ទៅហើយ។ បន្ទាប់ពីក្មេងប្រុសរងគ្រោះស្លាប់បាត់ គេបានរកឃើញលិខិតចុងក្រោយរបស់គេចំនួនពីរ ក្នុងនោះលិខិតទីមួយគឺក្មេងប្រុសរងគ្រោះបានសរសេពាក្យសុំទោសទៅកាន់ម្តាយរបស់គេចំពោះការសម្លាប់ខ្លួននេះ និងប្រាប់ថារូបគេពិតជាមានអារម្មណ៍ឯកាណាស់ពេលទៅរៀនម្តងៗ ព្រោះរូបគេគ្មានមិត្តភក្តិឡើយ។

ដោយឡែកលិខិតទៅពីរ គឺក្មេងប្រុសរងគ្រោះបានសរសេរទៅកាន់មនុស្សស្រីម្នាក់ដែលគាត់លួចស្រលាញ់នៅក្នងថ្នាក់រៀនហើយគាត់ចង់ប្រាប់នាងថា សុំឲ្យនាងបើកចិត្តទូលាយជាមិត្តរួមថ្នាក់ផ្សេងទៀតបន្តិចទៅ ដើម្បីទទួលយកការរាប់អានពីគាត់ផង ហើយគាត់ក៏បានផ្តាំទៅកាន់សិស្សស្រីនោះថា សុំយកដំណឹងនេះទៅបង្ហោះក្នុងបណ្តាញសង្គមផង ដើម្បីឲ្យមិត្តរួមថ្នាក់ទាំងអស់បានដឹងថាគាត់បានស្លាប់ហើយ។

សូមបញ្ជាក់ថាក្មេងប្រុសរងគ្រោះត្រូវបានគេសំគាល់ថា ជាមនុស្សដែលមានចរិតរឹងរុស ចង្អៀតចង្អល់ និងមិនសូវចុះសម្រុងជាមួយគេឡើយ រួមទាំងគ្រូបង្រៀនរបស់គេផងពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាដែរ។ គេអាចសន្និដ្ឋានថា ព្រោះក្មេងប្រុសរងគ្រោះមានឥវិយាបថដូចនេះទើបបានជារូបគេមិនសូវមានមិត្តភក្តិ រហូតកើតមានអារម្មណ៍តូចចិត្ត ឯកា និងចុងក្រោយបាក់ទឹកចិត្តខ្លាំងរហូតសម្រេចធ្វើអត្តឃាតនេះតែម្តង៕

អត្ថបទ៖ ភក្តី

Share This Post: