ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំដរការគេ៧ដងហើយ មិនដែរស្គាល់ជាតិរៀបការខ្លួនឯង ឥលូវបានការខ្លួនឯងស្រែកយំផ្អើលរោងការតែម្តង (មានវីដេអូ)

    BY Khmernote Media November 4, 2019
    កំដរការគេ៧ដងហើយ មិនដែរស្គាល់ជាតិរៀបការខ្លួនឯង ឥលូវបានការខ្លួនឯងស្រែកយំផ្អើលរោងការតែម្តង (មានវីដេអូ)

    ចិន៖ បុរសម្នាក់ដែលមានបទពិសោធន៍ធ្វើជាអ្នកកំដរកូនកំលោះចំនួន ៧ ដង និងធ្លាប់តែទទួលបានអារម្មណ៍រីករាយក្នុងថ្ងៃរៀបការក្នុងនាមត្រឹមតែជាអ្នកកំដរគេនោះ ស្រាប់តែដល់ថ្ងៃរៀបការខ្លួនឯងវិញម្តងគាត់បានយំឡើងផ្អើករោងការ ព្រោះតែគាត់រំភើបចិត្តខ្លាំងពេក។ ស្ដាប់ទៅដូចជាអស់សំណើចបន្តិច តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងខេត្ត Fuyang ភាគខាងលិចប្រទេសចិន។ កូនកំលោះដែលរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកផ្អើលអស់ភ្ញៀវកិត្តិយសរូបនេះមានឈ្មោះថា Guo Haidi និងមានអាយុ ៣០ ឆ្នាំបើគិតត្រឹមថ្ងៃដែលគាត់បានរៀបការនោះ។ លោក Guo Haidi បានរៀបរាប់ថា ម្តាយឪពុករបស់គាត់ចង់ឲ្យគាត់រៀបការនៅអាយុ ២៥ ឆ្នាំ តែជាក់ស្តែងគាត់មិនអាចស្វែករកមនុស្សស្រីម្នាក់ដើម្បីរៀបការជាមួយឡើយនៅពេលដែលគាត់មានអាយុ​ត្រឹម ២៥ ឆ្នាំនោះ។

    គាត់បានបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះគាត់់មានសំពាធផ្លូវចិត្តជាខ្លាំងព្រោះខាងឪពុកម្តាយចេះតែតឿនឲ្យគាត់រកប្រពន្ធឲ្យបានឆាប់ ខណៈមិត្តភក្តិរបស់គាត់បានរៀបការបន្តបន្ទាប់គ្នានិងតែងតែជ្រើសរើសគាត់ធ្វើជាអ្នកកំដររហូត។ ក្នុងពេលដែលគាត់ធ្វើជាអ្នកកំដរគេនោះគាត់តែងស្រមៃថា បើថ្ងៃនេះកូនកំលោះជារូបគាត់មិនដឹងជាល្អយ៉ាងណានោះទេ តើពេលណាទៅទើបដល់វេនគាត់ម្តង? ព្រោះតែហេតុផលដូចខាងលើនេះហើយ ទើបបានជាគាត់រំភើបចិត្តរហូតដល់ហូរទឹកភ្នែកក្នុងថ្ងៃរៀបការ ហើយទិដ្ឋភាពដែលគាត់កំពុងតែយំនោះត្រូវបានគេថតនិងយកទៅបង្ហោះពេញបណ្តាញសង្គម។ប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay