ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    CEO ក្រុមហ៊ុនលក់អាហារដ៏ល្បី McDonald ត្រូវបណ្តេញចេញពីតំណែង ក្រោយលួចទាក់ទងគ្នាជាមួយបុគ្គលិក

    BY Khmernote Media November 5, 2019
    CEO ក្រុមហ៊ុនលក់អាហារដ៏ល្បី McDonald ត្រូវបណ្តេញចេញពីតំណែង ក្រោយលួចទាក់ទងគ្នាជាមួយបុគ្គលិក

    ការចេញផ្សាយមួយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុនលក់អាហារ fast food ដ៏ល្បី McDonald បានសម្រេចចិត្តបណ្តេញចេញប្រធានប្រតិបត្តិក្រុមហ៊ុនលោក Steve Easterbrook ជាផ្លូវការហើយក្រោយរកឃើញថា លោកមានទំនាក់ទំនងជាមួយនឹងបុគ្គលិកក្នុងក្រុមហ៊ុន។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូច្នេះថា លោក Steve ត្រូវបានបណ្តេញដោយសារតែលោកបានប្រព្រឹត្តសកម្មភាពផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុន និងការសម្រេចមិនបានល្អចំពោះបញ្ហាបុគ្គលិក។ ជាការឆ្លើយតបលោក Steve ក៏បានផ្ញើរសារអេឡិកត្រូវនិកសារភាពទទួលយកកំហុសទៅកាន់បុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនផងដែរអំពីសកម្មភាពឆ្គាំឆ្គងរបស់ខ្លួន។

    ភ្លាមៗនោះផងដែរលោក Chris kempczinski ដែលបច្ចុប្បន្នមានតួនាទីជាប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុននឹងឡើងមកជំនួសតំណែងរបស់លោក Steve ដែលបានកាន់តំណែងនេះតាំងតែពីខែមិនាឆ្នាំ២០១៥មកនោះ។

    រំលឹកដែរថាលោក Steve កាលពីដំបូងឡើយគឺជាប្រធានគ្រប់គ្រងប្រតិបត្តិការសម្រាប់ការងារនៅក្នុងប្រទេសអង់គ្លេស បន្ទាប់មកក៏ត្រូវបានតែងតែជាប្រធានប្រតិបត្តិក្រុមហ៊ុននៅទូទាំងពិភពលោក និងបានជួយឲ្យក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងបំផុតទាំងតម្លៃភាគហ៊ុន និងជាពិសេសការលក់នៅសហរដ្ឋអាមេរិក៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay