ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនិច្ចាណាស់ ស្ត្រីម្នាក់ខំធ្វើចំការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល ពេទ្យមិនអាចជួយបាន ស្លាប់ចោលប្តី និងកូន

    BY Khmernote Media November 5, 2019
    អនិច្ចាណាស់ ស្ត្រីម្នាក់ខំធ្វើចំការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល ពេទ្យមិនអាចជួយបាន ស្លាប់ចោលប្តី និងកូន

    ខេត្តកណ្តាល៖ ពិតជាគួរឲ្យអាណិតស្ត្រីម្នាក់ខំធ្វើចំការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់យ៉ាងអាណោចអាធ័មករណីនេះកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣.៤០នាទី នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ឺត ស៊ូម៉េង ភេទស្រី ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។

    យោងតាមប្រភពពីកូនស្រីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ម៉ោង៧ព្រឹក ឪពុកម្តាយរបស់ខ្លួន បានចេញពីផ្ទះទៅចំការ ដោយម្តាយជិះកង់ ឯឪពុកជិះម៉ូតូ ហើយខ្លួននៅចាំផ្ទះ រហូតដល់ម៉ោង០៦ល្ងាច ស្រាប់តែឃើញឪពុក ជិះម៉ូតូមកផ្ទះហើយប្រាប់កូនស្រី ថាទៅជួយយកម្តាយ នៅចំការព្រោះថា ម្តាយខ្យល់គ ឪពុកបានជិះម៉ូតូឌុបកូនទៅដល់ចំការ ឃើញម្តាយកំពុងដេកនៅក្បែរចិញ្ចើមផ្លូវ កូនក៏ស្រែកហៅថាម៉ែៗ ទៅផ្ទះនៅដេកអីហ្នឹង? ម្តាយបានឆ្លើយថា អញចាំទៅផ្ទះយូរហើយ ព្រោះមូសខាំណាស់។

    ពេលនោះកូន និងប្ដីបានលើកជនរងគ្រោះដាក់លើម៉ូតូ តែលើកមិនទាន់ដល់ផងម៉ូតូ ក៏ដួលសង្កត់ដៃជនរងគ្រោះ បណ្ដាលឲ្យជាំ។ លុះដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង០៨.០០នាទី ក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែត្រ ពេលទៅដល់ពេទ្យប្រាប់ថា ជនរងគ្រោះមានជម្ងឺលើសឈាម ហើយដាច់សរសៃឈាមក្នុងខួរក្បាល មិនអាចវះកាត់កើតទេ ទើបដឹកជនរងគ្រោះមកផ្ទះវិញ ពេលមកដល់ផ្ទះ បាន ១០នាទី ជនរងគ្រោះក៏បានស្លាប់តែម្តង ។ បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុក កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យឃុំ បានធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំនៅនឹងដៃក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ក្រោយពិនិត្យរួច សពបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay