ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពីឡុតម្នាក់ត្រូវអស់ការងារ ក្រោយឲ្យអ្នកដំណើរស្រីម្នាក់ទៅអង្គុយថតរូបនៅកន្លែងបញ្ជាយន្ដហោះ

    BY Khmernote Media November 5, 2019
    ពីឡុតម្នាក់ត្រូវអស់ការងារ ក្រោយឲ្យអ្នកដំណើរស្រីម្នាក់ទៅអង្គុយថតរូបនៅកន្លែងបញ្ជាយន្ដហោះ

    ចិន៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមក្រោយពីឡុតមួយរូបត្រូវបានគេបញ្ឈប់ពីអាជីពការងារ បន្ទាប់ពីបានឲ្យអ្នកដំណើរស្រីម្នាក់ចូលអង្គុយកន្លែងបញ្ជាយន្ដហោះរួចថតរូបនាងបង្ហោះលើបណ្តាញសង្គម។

    រូបភាពនារីម្នាក់ដែលលើកដៃធ្វើជាសញ្ញាអក្សរ V បានភ្ជាប់ជាមួយសារថា “អរគុណដល់កាពីទែន,​ ខ្ញុំពិតជារីករាយណាស់” ត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយមហាជនហាក់កើតក្តីខឹងសម្បារជាខ្លាំង។ រូបភាពនោះត្រូវបានគេដឹងថាថតកំឡុងពេលយន្តហោះកំពុងបើកបរ ដោយគេពុំបានដឹងច្បាស់ទេថានារីម្នាក់នេះត្រូវជាអ្វីនឹងពីឡុត តែអ្វីដែលគេដឹងគឺព័ត៌មាននេះជាការពិត មិនមែនកាត់ត។

    ក្រុមហ៊ុន Air Guilin បានសារភាពទទួលកំហុសរបស់ខ្លួន នឹងព្រមធ្វើការទទួលទោសចំពោះកំហុសខ្លួនដែលពុំបានគ្រប់គ្រងបុគ្គលិកដិតដល់ ព្រមជាមួយការសុំទោស និងបញ្ឈប់ពីឡុតរូបនោះចេញពីការងារ ព្រោះតែវាបានបំពានច្បាប់សុវត្ថិភាពនៃការហោះហើរ។ គេពុំបានដឹងទេថាពីឡុតរូបនោះ ត្រូវបានបញ្ឈប់ការងារនៅក្នុងផ្នែកបើកបរយន្តហោះ ទៅធ្វើការងារផ្សេងក្នុងព្រលាន ឬក៏បញ្ឈប់ការងារតែពាក់ព័ន្ធនឹងអាកាសយានដ្ឋានទាំងមូល ព្រោះកាលពីឆ្នាំ២០១៨ ពីឡុតចិនម្នាក់របស់ក្រុមហ៊ុន Donghai Airlines ត្រូវបានគេផ្អាកការងារ៦ខែ ហើយប្តូរតួនាទីគាត់មកជាអ្នកត្រួតពិនិត្យយន្តហោះវិញ បន្ទាប់ពីគាត់បានអនុញ្ញាតឲ្យភរិយារបស់គាត់ចូលក្នុងក្បាំងខាងមុខយន្តហោះ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay