ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុទើបតែ២២ឆ្នាំសោះ! តស៊ូផ្លាស់ប្តូរជីវិតពីកម្មករស៊ីឈ្នួលបាញ់ថ្នាំស្មៅ រហូតក្លាយជាអ្នកដាំផ្សិតលីងជឺលក់បានរហូតដល់តម្លៃរាប់ម៉ឺនបាតក្នុងមួយគីឡូក្រាម

    BY Khmernote Media November 5, 2019
    អាយុទើបតែ២២ឆ្នាំសោះ! តស៊ូផ្លាស់ប្តូរជីវិតពីកម្មករស៊ីឈ្នួលបាញ់ថ្នាំស្មៅ រហូតក្លាយជាអ្នកដាំផ្សិតលីងជឺលក់បានរហូតដល់តម្លៃរាប់ម៉ឺនបាតក្នុងមួយគីឡូក្រាម

    ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីនិស្សិតក្រីក្រមួយរូបប្រែក្លាយជាម្ចាស់ជំនួញផ្សិតលីងជឺ អាចលក់បានក្នុងតម្លៃ៥ម៉ឺនបាតក្នុងមួយគីឡូ។ អតីតនិស្សិតក្រីក្រមួយរូបដែលមានឈ្មោះថា ថាវ៉ាត់ឆៃ អាយុ ២២ឆ្នាំ កំពុងបន្តការសិក្សាឆ្នាំទី៤ នៃមហាវិទ្យាល័យកសិកម្មមួយកន្លែងក្នុងខេត្តសុងក្លា ប្រទេសថៃ បានចែករំលែកបទពិសោធន៍ឲ្យដឹងថា៖ «ដើមឡើយគ្រួសារខ្លួនមានការលំបាកជាខ្លាំង​ ដោយឪពុកម្តាយជាអ្នកប្រកបរបររើសអេតចាយ និងស៊ីឈ្នួលគេ ពេលទំនេររូបគេបានទៅជួយរើសអេតចាយឪពុកម្តាយដើម្បីបានប្រាក់បន្តការសិក្សា។ លុះពេលចប់វិទ្យាល័យរូបគេបានស៊ីឈ្នួលបាញ់ថ្នាំស្មៅក្នុងស្រែ និងសម្លាប់សត្វល្អិត ដោយការងារមួយនោះមានគ្រោះថ្នាក់ជាខ្លាំង តែវាក៏ទទួលបានកម្រៃខ្ពស់។

    ដោយខ្លួនមានមហិច្ឆតាចង់ឲ្យក្រុមគ្រួសារមានជីវភាពធូរធា រូបគេបានសន្សំប្រាក់ពីការស៊ីឈ្នួលបាញ់ថ្នាំស្មៅ និងសម្លាប់សត្វល្អិតដើម្បីរៀនបន្តមហាវិទ្យាល័យ ផ្នែកកសិកម្ម។ ដោយរូបគេ​បានសិក្សាស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេត និងមានការចាប់អារម្មណ៍ជាខ្លាំងចំពោះមុខរបរដាំផ្សិតលក់។ រូបគេបានផ្តល់គំនិតនេះទៅឲ្យឪពុកម្តាយខ្លួន ដោយខ្លួនជាអ្នកបង្ហាត់បង្រៀនពីរបៀរបបនៃការដាំដុះផ្សិត តាមរយៈទ្រឹស្តីដែលខ្លួនបានរៀន និងការស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេត។

    ដើមឡើយពួកគេលក់ផ្សិតប្រភេទធម្មតា បានមួយក្នុងគីឡូក្នុងតម្លៃ ២ទៅ៣បាតប៉ុណ្ណោះ ចំពោះពូជផ្សិតធម្មតា។ លុះក្រោយមករូបគេចាប់ផ្តើមបែកគំនិតដាំផ្សិតលីងជឺ ដែលធ្វើឲ្យទីផ្សាររបស់គេមានការកើនឡើង ដោយគេអាចរកចំណូលបានចាប់ពី ៣០០០០បាត ទៅ ៥០០០០បាត ក្នុងមួយគីឡូ ដែលវាបានជួយជីវភាពគ្រួសារជាខ្លាំង។ ជាពិសេសបានធ្វើឲ្យរូបគេក្លាយជាថៅកែ ទាំងវ័យក្មេង»។ រូបគេបានបន្ថែមថា៖ «បើទោះជាខ្ញុំមានជីវភាពប្រសើក៏ពិតមែន តែខ្ញុំមិនទាន់បញ្ឈប់ការសិក្សា និងស្រាវជ្រាវត្រឹមនេះឡើយ ព្រោះមហិច្ឆតាខ្ញុំគឺនៅមានទៀត។ យ៉ាងណាមិញខ្ញុំចង់ផ្តាំទៅឪពុកម្តាយទាំងអស់ឲ្យដឹងថា បើទោះបីជាខ្លួនក្រ តែត្រូវតែបញ្ជូនកូនទៅរៀនជាដាច់ខាត ព្រោះមានតែការសិក្សាប៉ុណ្ណោះ ទើបអាចឲ្យកូនអ្នកមានចំណេះដឹង អាចជួយខ្លួនឯង និងក្រុមគ្រួសារបាន។ ហើយកុំបញ្ឈប់ការតាំងចិត្ត និងតស៊ូព្រោះថ្ងៃណាមួយអ្នកនឹងបានសម្រេចជាក់ជាមិនខាន»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay