ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហាងស្រាក្រឡុកមួយកន្លែង ចាក់បាស់ខ្លាំងរំខានដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងនគរបាលចុះទៅណែនាំអោយបញ្ឈប់សកម្មភាពទាំងនេះ

    BY Khmernote Media November 6, 2019
    ហាងស្រាក្រឡុកមួយកន្លែង ចាក់បាស់ខ្លាំងរំខានដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងនគរបាលចុះទៅណែនាំអោយបញ្ឈប់សកម្មភាពទាំងនេះ

    មួយរយៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងតែងតែទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសករណីប្រជាពលរដ្ឋមួយចំនួនមានទម្លាប់អាក្រក់ដែលផឹកស៉ី ចាក់ធុងបាស់ មិនខ្លាចចិត្តអ្នកជិតខាង។ ជាក់ស្តែងណាស់បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងភ្លាមហើ់យធ្វើការណែនាំដល់ទីតាំងដែលបង្កការរំខាន។

    ដោយស្នងការដ្ឋាននគរបាលរាជធានី បានរៀបរាប់ថា៖ “ដោយការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រាន់តែទទួលបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការទំនាក់ទំនងជាមួយកម្លាំងខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកវរ:សេនីយ៍ទោ ម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ទីតាំងបង្ករសម្លេងរំខាននោះភ្លាម ដោយធ្វេីការអប់រំ និងណែនាំអោយបញ្ឍប់សកម្មភាពទាំងនេះ កម្លាំងធ្វេីការ ២៤ម៉ លេី ២៤ម៉ ដេីម្បីបម្រេីប្រជាពលរដ្ឋ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay