អ្នកប្រើប្រាស់ Apple Watch ទាំងអស់ ពេលតម្លើងប្រព័ន្ធដំណើរការដល់ WatchOS 4.3 នឹងទទួលបានមុខងារថ្មីទាំង4 នេះ
- April 4, 2018
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Apple បានសម្រេចប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធដំណើរការ SmartWatch ថ្មីនោះគឺ watchOS 4.3 ស្របពេលជាមួយនឹង iOS 11.3, tvOS និង macOS ត្រូវបានដាក់ឲ្យតម្លើងដែរ។ ដោយឡែក iOS 11.3 គឺជាការអភិវឌ្ឍដ៏ធំមួយលើប្រព័ន្ធដំណើរការ iPhone និង iPad ចំណែកឯ watchOS 4.3 វិញក៏មិនធម្មតាដែរ ហើយនេះគឺជាមុខងារថ្មីទាំង4 ដែលអ្នកនឹងទទួលបានក្នុងប្រព័ន្ធដំណើរការ SmartWatch ថ្មីនេះ។
1/ មុខងារជំនួយការដោយសម្លេង Siri មានភាពវ័យឆ្លាតជាងមុន
ក្នុងប្រព័ន្ធដំណើរការ SmartWatch ជំនាន់ទី 4.3 នេះ មុខងារ Siri ដែលគេស្គាល់ថាជាប្រព័ន្ធជំនួយការដោយសម្លេង បានទទួលការអភិវឌ្ឍដោយមានភាពវ័យឆ្លាតជាងមុន និងសមត្ថភាពខ្ពស់ជាងមុនផងដែរ។ តាមរយៈការអភិវឌ្ឍនេះ រាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក នឹងត្រូវបានបង្ហាញពត៌មានយ៉ាងច្បាស់នៅលើអេក្រង់តែម្ដង ដូចនេះវាធ្វើឲ្យអ្នកងាយស្រួលក្នុងការមើល និងមិនបាច់ចុចចូលដល់ក្នុងកម្មវិធីទៀតទេ។

2/ ការគ្រប់គ្រងលើតន្ត្រីដូច iPhone ដែរ
watchOS 4.3 បាននាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការគ្រប់គ្រងតន្ត្រី ដោយមានសភាពងាយស្រួល និងដូចគ្នាទៅនឹង iPhone ដែរ។ បន្ទាប់ពីតម្លើងប្រព័ន្ធដំណើរការហើយ អ្នកនឹងទទួលបានមុខងារថ្មីដែលមានឈ្មោះថា “On iPhone” នៅក្នុងកម្មវិធី Music របស់ Apple Watch។ ទាក់ទងទៅនឹងមុខងារនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំណើរការ playlists, albums, songs និង artists នៅលើ iPhone បាន។ លើសពីនេះទៅទៀត watchOS 4.3 ក៏មានសមត្ថភាពគ្រប់គ្រងលើសម្លេង និងការចាក់តន្ត្រីនៅលើ HomePod ផងដែរ។

3/ អភិវឌ្ឍន៍មុខងារ Nightstand Mode
Nightstand គឺជាមុខងារមួយដែលលោតឡើងពេល Apple Watch ត្រូវបានសាកថ្ម ហើយបញ្ចេញសញ្ញានៅខាងលើកែងខាងឆ្វេង។ ទាក់ទងទៅនឹងមុខងារនេះ ក៏ទទួលបានការអភិវឌ្ឍដែរ។ ចំពោះ Nightstand Mode ពីមុនគឺមានបង្ហាញពីម៉ោង កាលបរិច្ឆេត និងម៉ោងរោទ៍ ហើយវាដំណើរការតែពេលផ្ដេកប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់ឥឡូវ Apple Watch នឹងអាចចាប់យកសកម្មភាពបញ្ឈរ និងបង្ហាញ Nightstand Mode បានដូចគ្នា។

4/ មេរោគ និងភាពសកម្មនានាត្រូវបានជួសជុល
ដូចសព្វដងអញ្ចឹង ក្រុមហ៊ុន Apple តែងធ្វើការអភិវឌ្ឍលើ software ជាមួយនឹងការជួសជុលលើភាពអសកម្ម និងមេរោគនានា។ ដោយឡែក សម្រាប់ watchOS 4.3 ក៏មិនខុសអីពីរាល់ដងដែរ គឺក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងជួសជុសមកជាមួយគ្នាតែម្ដង។ រាល់ភាពអសកម្មនានាដែលអ្នកជួបប្រទះលើប្រព័ន្ធដំណើរការចាស់ នោះពេលតម្លើងយក watchOS 4.3 បញ្ហាទាំងនោះនឹងលែងមានទៀតហើយ។

Fu
ប្រភព៖ idropnews
- Share This Post:






