អស្ចារ្យមែន សង្ក្រាន្ត BOOSTRONG កំពង់ឆ្នាំងមានការប្រលងរាំទៀត
កាន់តែសប្បាយទៀតហើយនៅកំពង់ឆ្នាំងថ្ងៃចូលឆ្នាំថ្មីនេះ ប៊ូសស្ត្រង នឹងរៀបចំឲ្យមានការប្រលងរាំទាំងលក្ខណៈប្រពៃណី និងលក្ខណៈសម័យជាក្រុមទៀតផង។ ឆ្នាំ២០១៨នេះ ប៊ូសស្ត្រង បានរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ១៦ ខែមេសា 2018 ដែលមានទីតាំងនៅទីរួមខេត្តផ្ទាល់គឺនៅមុខសាលាខេត្តកំពង់ឆ្នាំង។

ដើម្បីឲ្យសង្ក្រាន្តឆ្នាំថ្មីនេះកាន់តែមានភាពសប្បាយរីករាយថែមទៀត ប៊ូសស្ត្រង បានរៀបចំកម្មវិធីប្រកួតប្រជែងសប្បាយៗជាច្រើន ដែលកម្មវិធីប្រកួតប្រជែងដ៏ពិសេសជាងគេមួយក្នុងចំណោមកម្មវិធីប្រកួតប្រជែងសប្បាយជាច្រើននោះគឺការប្រកួតរាំជាក្រុម ទាំងចង្វាក់ ប្រពៃណី ទាំងចង្វាក់សម័យ។ ការប្រកួតរាំនេះផងដែរ សម្រាប់ក្រុមដែលទទួលបានជ័យលាភីក៏មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកំលាំងប៊ូស្ត្រងភ្លាមៗ។ ដូចឆ្នេះ សូមបងប្អូនអតិថិជន ប៊ូសស្ត្រង ទាំងអស់ដែលចេះរាំមិនថាចង្វាក់ណាទេ ដែលមានបំណងចង់ចូលរួមប្រកួតរាំសប្បាយៗសូមត្រៀមខ្លួន និងហាត់រាំដើម្បីចូលរួមឲ្យបានគ្រប់ៗគ្នានាពេលសង្ក្រាន្ដ BOOSTRONG នៅខេត្តកំពង់ឆ្នាំងខាងមុខនេះ។

កុំភ្លេចណា៎! ជួបគ្នានៅកំពង់ឆ្នាំងនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដើម្បីទទួលបានភាពសប្បាយៗរីករាយជោគជ័យសេរីមង្គលថ្មី ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី BOOSTRONG ទៀតផង។