ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបង្កើតចំណតរថយន្តពិសេសធំជាងចំណតធម្មតាសម្រាប់ឲ្យស្រីៗ កុំឲ្យចូលចតប៉ះគេប៉ះឯង

    BY Khmernote Media November 21, 2019
    ចិនបង្កើតចំណតរថយន្តពិសេសធំជាងចំណតធម្មតាសម្រាប់ឲ្យស្រីៗ កុំឲ្យចូលចតប៉ះគេប៉ះឯង

    ចិន៖ ដោយមើលឃើញថាអ្នកបើកបរជាម​នុស្សស្រីតែងមានការពិបាកក្នុងការចតរថយន្តនោះ នៅក្នុងប្រទេសចិនមានការរចនាកន្លែងចតរថយន្តជាពិសេសមួយសម្រាប់មនុស្សស្រីដែលមានទីធ្លាធំជាងចំណតរថយន្តធម្មតា។ ចំណតរថយន្តពិសេសនេះត្រូវបានគេប្រទះឃើញមាននៅក្នុងឧទ្យានសាធារណៈក្នុងក្រុង Jiangsu ខេត្ត Taizhou ភាគខាងត្បូងប្រទេសចិន។ ចំណតពិសេសសម្រាប់មនុស្សស្រីត្រូវបានគេមើលឃើញថា មានទីធ្លាធំជាងចំណតធម្មតា ៥០% ឯណោះ ដូចនេះការចតរថយន្តក៏មានភាពងាយស្រួលដែរ បើធៀបទៅនឹងការប្រើប្រាស់ចំណតទូទៅ។

    អ្វីដែលកាន់តែពិសេសទៀតនោះចំណតពិសេសនេះត្រូវបានគេលាបពណ៌ផ្កាឈូក ដែលជាពណ៌ដ៏ពេញនិយមមួយសម្រាប់មនុស្សស្រីភាគច្រើនផងដែរ។​ ក្រុមអ្នកបើកបររថយន្តជាស្ត្រីបាននាំគ្នាបញ្ចេញមតិតាមរយៈបណ្តាញសង្គមថា ពួកគាត់ពិតជាពេញចិត្តចំពោះចំណតពិសេសនេះណាស់ និងបានស្នើសុំឲ្យរដ្ឋាភិបាលបង្កើតចំណតនេះឲ្យបានច្រើនកន្លែងបន្ថែមទៀតជាពិសេសគឺនៅកន្លែងកំសាន្តសំខាន់ៗតែម្តង។ លោកអ្នកអាចទស្សនាចំណតរថយន្តពិសេសសម្រាប់តែអ្នកបើកបរជាមនុស្សស្រីដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay