ចង់ដឹងអត់ថាតើ Mate RS របស់ក្រុមហ៊ុន Huawei ដែលមានតម្លៃកប់ ប្រើអេក្រង់អី ហើយរបស់ក្រុមហ៊ុនណាទេ?
- April 4, 2018
សម្រាប់ Mate RS Porsche Design របស់ក្រុមហ៊ុន Huawei លោកអ្នកប្រាកដជាស្កាល់ហើយថាជាកំពូលស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនកំពូលដំណើរការដោយប្រព័ន្ធ Android ផ្សេងទៀត ដែលមានតម្លៃថ្លៃកប់ពពក តែក៏មានបច្ចេកវិទ្យាខ្ពស់ផងដែរ។ ដោយឡែក តើអ្នកទាំងអស់គ្នាដឹងទេថា តើស្មាតហ្វូននេះមានបំពាក់ដោយអេក្រង់អ្វី? ហើយជារបស់ក្រុមហ៊ុនណា?

ជាការពិតណាស់ Mate RS របស់ក្រុមហ៊ុន Huawei ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED របស់ក្រុមហ៊ុន LG ដែលត្រូវបានគេស្គាល់ថាជាប្រភេទអេក្រង់កោងដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ដែរ។ ប៉ុន្ដែ សម្រាប់ Huawei P20 Pro ដែលទើបនឹងប្រកាសចេញលក់វិញគឺពុំមានភ្ជាប់មកជាមួយនឹងអេក្រង់ OLED នេះទេ។
គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបង្អស់លំដាប់លេខ3 លើពិភពលោក ហើយចំពោះក្រុមហ៊ុន LG វិញគឺកំពុងចាប់អារម្មណ៍លើក្រុមហ៊ុននេះខ្លាំង ហើយព្យាយាមចាប់ដៃគូសហការគ្នាដើម្បីរីកចម្រើន។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន LG បានដើរតួជាអ្នកផ្គត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Huawei។
ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូន Mate RS លោកអ្នកប្រាកដជាដឹងហើយថាមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ទៀតផង ហើយយោងតាមគេហទំព័រ ETNews បានលើកឡើងថា LG អាចជាក្រុមហ៊ុនដែលឈរនៅពីក្រោយការជោគជ័យលើបច្ចេកវិទ្យានេះ។

Fu
ប្រភព៖ gsmarena
- Share This Post:






