ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងយប់! ស្ត្រីជនជាតិចិនម្នាក់ធ្លាក់ពីលើខុនដូរស្លាប់នៅកោះពេជ្រ សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិន២នាក់សង្ស័យច្រាននាងទម្លាក់ពីលើអគារ

    BY Khmernote Media November 14, 2019
    ផ្អើលទាំងយប់! ស្ត្រីជនជាតិចិនម្នាក់ធ្លាក់ពីលើខុនដូរស្លាប់នៅកោះពេជ្រ សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិន២នាក់សង្ស័យច្រាននាងទម្លាក់ពីលើអគារ

    រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិចិនម្នាក់បានធ្លាក់ពីលើអគារខុនដូរមួយកន្លែងកម្ពស់ជាច្រើនជាន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអាគារខុនដូបាលី២ជាប់នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

    ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ដោយជាប់សង្ស័យថា បានច្រានស្ត្រីរងគ្រោះទំលាក់ពីលើអគារ។ ជនជាតិចិនទាំង២នាក់នោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦ (ត្រូវជាសង្សារជនរងគ្រោះ) និងម្នាក់ទៀតមានឈ្មោះ ចូវជាម៉ិញ ភេទប្រុសអាយុ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ម៉ីម៉ី។

    ចំពោះករណីនេះសមត្ថកិច្ចមិនទាន់កំណត់បានថា ជាករណីឃាតកម្ម ឬក៏អត្តឃាតឡើយ ដោយត្រូវធ្វើការស៊ើបអង្កេតបន្ថែម ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសួរនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំសួរនាំបន្តតាមនីតិវិធី ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay