ព័ត៌មានជាតិ
កុំភ្លេចត្រៀមអាវរងា! អាកាសធាតុនឹងចុះត្រជាក់ដល់ជាង២០អង្សា ចាប់ពីថ្ងៃនេះទៅ
BY Khmernote Media
November 14, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ហើយសីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សា និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩អង្សា។
២- តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ នឹងអាចមានភ្លៀងធ្លាក់តិចតួច ហើយសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សា៕

អត្ថបទ៖ សេម