PR

អតិថិជនមួយរូបទៀតហើយ ដែលទទួលបាន Promotion ទិញឡានថែមឡាន

BY
Khmernote Media
November 14, 2019

ចម្ងល់របស់មហាជនជាច្រើនហាក់ដូចជាមិនទាន់ហ៊ានជឿនូវកម្មវិធី Promotion ទិញឡាន Lexus NX 200t មួយគ្រឿងថែមឡាន Prius មួយគ្រឿងនោះទេ ខណៈដែលមានអតិថិជន២រូបហើយ ដែលទទួលបានការចំណេញពីកម្មវិធី Promotion នេះដោយម្នាក់ជាអ្នកខេត្តសៀមរាប និងម្នាក់ទៀតគឺលោកពូម្នាក់ឈ្មោះថា សំណាង ជាអ្នករស់នៅទីក្រុងភ្នំពេញ។ តាមរយៈពិធីប្រគល់ជូនរថយន្ត ទៅអោយលោកពូ សំណាង លោកពូក៏បានផ្តល់បទសម្ភាសន៍ជាមួយលោក ប៊ុន រតនា ហៅសេម ដែលជាម្ចាស់ហាងលក់រថយន្ត S-Auto ថា៖

ដំបូងឡើយគាត់ប៉ងទិញឡាន២គ្រឿង អោយកូនប្រុសម្នាក់ និងកូនស្រីរបស់គាត់ម្នាក់ទៀត ប៉ុន្តែដោយឃើញ Promotion នៅលើបណ្តាញសង្គម Facebook គាត់ក៏សាកល្បងមកមើលរថយន្តនៅហាង S-Auto តែម្តង។ ដោយសារតែកម្មវិធី Promotion ដែលមានមុនដំបូងគេនៅកម្ពុជាមួយនេះ ធ្វើអោយលោកពូ សំណាង ទទួលបានរថយន្តមួយគ្រឿងទៀតដោយឥតគិតថ្លៃ ថ្វីត្បិតថារថយន្ត Lexus NX 200t ដែលលោកពូទិញនោះ មានតំលៃថ្លៃជាងទីផ្សារបន្តិចមែន ប៉ុន្តែគាត់បាននិយាយថា បើគិតពីការថែមឡាន Prius មួយគ្រឿងទៀតនោះ គាត់នៅតែចំណេញប្រាក់ប្រមាណ 3000 ដុល្លារ ទៅ 4000 ដុល្លារឯណោះ។ ក្នុងនោះដែរ អ្នកជំនាញនៅលើវិស័យទិញលក់រថយន្តបានលើកឡើងថា ការធ្វើ Promotion របស់ S-Auto គឺមិនទទួលបានផលចំណេញនោះទេ គឺលក់ខាតតែម្តង ប៉ុន្តែ S-Auto នឹងចំណេញលើ Marketing ដោយធ្វើអោយមនុស្សជាច្រើនស្គាល់ហាងរបស់គាត់ក្នុងរយៈពេលដ៏ខ្លី។

គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ដែលគ្រប់គ្នាស្គាល់ថាជាពូសេម និង អុីឈី ដែលកំពុងល្បីក្នុងបណ្តាញសង្គម និងជាម្ចាស់ហាង S-Auto ធ្លាប់បានបញ្ជាក់ហើយថា លោកទទួលស្គាល់ថាលោកលក់រថយន្ត NX 200t ថ្លៃជាងតំលៃទីផ្សារប្រមាណ ២ ទៅ ៣ពាន់ដុល្លារ អាស្រ័យទៅតាមពណ៌និងលក្ខខ​ណ្ឌគុណភាពរថយន្ត ប៉ុន្តែលោកបានថែមរថយន្ត Prius មួយគ្រឿងដែលមានតំលៃដល់ទៅជាងមួយម៉ឺនដុល្លារ ដូច្នេះហើយគ្មានហេតុផលណាមួយដែលអតិថិជនទទួលយកមិនបាននោះទេ ព្រោះថាបើយើងវិភាគអោយបានគ្រប់ជ្រុងជ្រោយទៅអតិថិជននៅតែចំណេញ ព្រោះរថយន្តដែលបានថែមនោះវាមានតំលៃជាងមួយម៉ឺនដុល្លាររួចទៅហើយ។

Share This Post: