ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បាត់​បង់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​មួយ​ទៀត​ហើយ​ក្នុង​ខេត្ត​ក្រចេះ​

    BY Khmernote Media November 14, 2019
    បាត់​បង់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​មួយ​ទៀត​ហើយ​ក្នុង​ខេត្ត​ក្រចេះ​

    ឆ្មាំទន្លេប្រចាំប៉ុស្តិ៍​កាំពីបាន​ប្រទះ​ឃើញ​សត្វ​ផ្សោត​ញី​មួយ​ក្បាល​បានស្លាប់នៅចំណុចអន្លង់​ព្រះ​សង្ឃ​ ភូមិ​សំបុក​ ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ ដោយ​ស្ថានភាព​ផ្សោតស្លាប់ ​ហើម​ ធ្លាយពោះ។ ហេតុការណ៍នេះបានកើតឡើង ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

    តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិច័យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​បាន​ពិនិត្យ​ឃើញ​ថា​ សត្វ​ផ្សោត​ដែល​ស្លាប់​នោះ​ មាន​ទម្ងន់ ១១០ គីឡូ​ក្រាម និង​មាន​ប្រវែង​ ២២៧ សង់ទី​ម៉ែត​​ ហើយ​មូល​ហេតុ​នៃ​ការ​ស្លាប់​គឺ​បណ្តាល​មក​ពី​កន្លុយ​របស់​វា​បាន​ជាប់​មងនេសាទ​​។ សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ នៅ​តែ​ទទួល​រង​ការ​គម្រាម​កំហែង​ដោយ​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​មង​នេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​នៅ​តែ​ជា​កត្តា​ចម្បង​មួយ​នៃ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​៕

    ប្រភព និងរូបភាព​៖ WWF-Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay