រថយន្ត Hummer ស៊េរីទំនើបទើបចេញពីជាងភ្លើងមិនបានប៉ុន្មានផង ស្រាប់តែឆ្លងភ្លើងឆេះខ្ទេច
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៥០ នាទី មានករណីឆេះរថយន្ត 01 គ្រឿង ម៉ាក Hummer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Vឥ9599 ស្ថិតនៅភូមិ អូរអំបិលលើ សង្កាត់ អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ម្ចាស់រថយន្តមានឈ្មោះ ឯក សម្បត្តិ៍ ភេទ ប្រុស អាយុ 31ឆ្នាំ ស្ថិតនៅ ភូមិ និមិត្ត1 សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានការឆាបឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី ដោយរថយន្តទើបតែចេញពីយានដ្ឋានជួសជុលភ្លើង។ អគ្គិភ័យនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ដោយគ្រាន់តែខូចខាតរថយន្តឆាបឆេះអស់ប្រមាណ៥០%។ កិច្ចប្រតិបត្តិការណ៍នោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន 03 គ្រឿង រថយន្តក្រុងសិរីសោភ័យ 01 គ្រឿងនឹងរថយន្តស្នងការ 02 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02 ឡាន៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ



