ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តកោះកុង អរគុណចំពោះការផ្តល់ព័ត៍មានពាក់ពន្ធ័ករណីអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន​

    BY Khmernote Media November 18, 2019
    ស្នងការដ្ឋាននគរបាលខេត្តកោះកុង អរគុណចំពោះការផ្តល់ព័ត៍មានពាក់ពន្ធ័ករណីអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន​

    កោះកុង៖ ថ្មីៗនេះមានការចុះផ្សាយ អំពីករណីពលរដ្ឋបានរិះគន់ នាយប៉ុស្តិ៍នគរបាល រដ្ឋាភិបាលស្រុកស្រែអំបិល ជំរិតលុយដាក់ខែពីក្រុមក្មេងស្ទាវ សេពគ្រឿងញៀនពី២០០ទៅ៣០០ដុល្លារក្នុង១ខែ។ បន្ទាប់ពីទទួលនូវដំណឹងនេះស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណចំពោះការចុះផ្សាយផ្តល់ព័ត៌មាន ហើយស្នងការដ្ឋាននគរបាលខេត្តនឹងធ្វើការតាមនីតិវិធី ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ​ ទាំងមន្រ្តីដែលត្រូវចោទ។

    ខាងក្រោមនេះជាការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៖ “ស្នងការនគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៍មានពីគណនីហ្វេសបុក​ ខាងកាសែត និងគេហទំព័រមួយចំនួន​ ដែលបានផ្តល់ព័ត៍មាន​ ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃ​អធិការដ្ឋាននគរបាល​ស្រុក​ស្រែ​អំបិល​ ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើរការតាមនីតិវិធី​ប្រកបដោយតម្លាភាព​ ដើម្បីផ្តល់ភាពយុត្តិធម៍ដល់ភាគីទាំងពីរ​ ទាំងជនរងគ្រោះ​ ទាំងមន្រ្តីដែលត្រូវចោទ ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះរាល់ព័ត៍មាន​ ដែលពាក់ពន្ធ័នៅអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន​ ។ សូមអគុណ​”៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay