ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបចោរជនជាតិចិន២នាក់ ជំនាញលួចម៉ូតូ និងគាស់ផ្ទះ ហើយដកហូតវត្ថុតាងទំនើបជាច្រើន ដែលកម្លាំងជំនាញមិនធ្លាប់ជួប

    BY Khmernote Media November 19, 2019
    បង្ក្រាបចោរជនជាតិចិន២នាក់ ជំនាញលួចម៉ូតូ និងគាស់ផ្ទះ ហើយដកហូតវត្ថុតាងទំនើបជាច្រើន ដែលកម្លាំងជំនាញមិនធ្លាប់ជួប

    បង្ក្រាបបានចោរជនជាតិចិន២នាក់ ជំនាញលួចម៉ូតូ និងគាស់ផ្ទះ ដកហូតបានឧបករណ៍ធ្វើសកម្មភាពជាច្រើន ដូចជា ម៉ាស៊ីនរកលោហៈធាតុ (មាស ផ្លាកទីនជាដើម) ដែលទុកក្នុងទូកដេក, ម៉ាស៊ីនសម្រាប់ឆូតកាត ATM ដើម្បីលួចលុយ, ដេកសម្រាប់គាស់សោ និងទ្វាទូដេក, សោតេសម្រាប់កាច់កម៉ូតូ និងសម្ភារៈមួយចំនួនទៀត។ មុខសញ្ញានេះបានធ្វើសកម្មភាពលួចម៉ូតូ មកពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយរត់មករាជធានីភ្នំពេញ និងបង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ៦ ស្រុកពញាឮ ខេត្តកណ្ដាល។

    ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ សម្រាប់ការបង្ក្រាបនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលោកវរសេនីយ៍ឯក ខេង ម៉េងឈាង ជានាយការិយាល័យ៕

    ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay