ខ្មែរណូត

ស្វែងរក

  • PR

    ហាងទូរស័ព្ទ Next Big Thing Store បានសម្រេចប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក

    BY Khmernote Media April 4, 2018
    ហាងទូរស័ព្ទ Next Big Thing Store បានសម្រេចប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក

    នៅថ្ងៃនេះ Next Big Thing Store បានសម្រចផ្លាស់ប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក ជាមួយនឹងការផ្តល់ជូននូវកាដូពិសេសជាច្រើនសំរាប់អតិថិជនគ្រប់គ្នា។ ហាងលក់ទូរស័ព្ទដៃទំនើប Next Big Thing Store ដែលជាហាងលក់ទូរស័ព្ទដៃទំនើបមានលក់ទូរស័ព្ទដៃ និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត មានទីតាំងស្ថិតអាគារ S1-02 ផ្លូវ 217 (មហាវិថីព្រះមុន្នីរ៉េត) សង្កាត់វាលវង់ ខណ្ឌ 7 មករា (Olym Pic Branch) បានប្រកាស់ប្តូរឈ្មោះទៅជាហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី សាខាស្តាតអូឡាំពិក ចាប់ពីថ្ងៃនេះតទៅ។ ជាមួយនឹងការផ្លាស់ប្តូរឈ្មោះថ្មីនេះផងដែល ហាងលក់ទូរស័ព្ទដៃទំនើប គួង អុី ក៏មានបង្កើតនូវកម្មវិធីពិសេសសំរាប់អតិថិជនគ្រប់ៗគ្នាផងដែរ មានន័យថា រាល់ការទិញទូរស័ព្ទពីហាង គួង អីុ សាខាស្តាតអូឡាំពិក អស់ចាប់ពី 100 ដុល្លាឡើងទៅក្នុងមួយវិក័យប័ត្រ អតិថិជនទាំងអស់ នឹងទទួលបាន គូប៉ុងទឹកប្រាក់ ១០ ដុល្លាពីហាងគួង អ៊ី ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៨។ ព្រមទាំងការជាវ Accessories គ្រប់ម៉ូដែលទាំងអស់ នឹងមានការបញ្ចុះតម្លៃជូនរហូតដល់ 50% ផងដែរ។

    អ្វីដែលពិសេសនោះ ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរយើង ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហាង គួង អុី សាខាស្តាតអូឡាំពិក មានប្រូម៉ូសិនបញ្ចុះតម្លៃពិសេស និងកាដូជាច្រើនសន្ធឹកសន្ធាប់សំរាប់ទូរស័ព្ទដៃម៉ាក Sonyគ្រប់ម៉ូដែលផងដែល។ ការផ្តល់ជូននេះ នឹងធ្វើទ្បើងទៅលើស្មាតហ្វូន Xperia ស៊េរីថ្មី ជាច្រើនម៉ូដែល រួមមានដូចជា Xperia XZ Premium, Xperia XA Ultra និង Xperia L1។

    សំរាប់ការជាវស្មាតហ្វូន Xperia XZ Premium តម្លៃ 629 ដុល្លារ អតិថិជនទាំងអស់ នឹងទទួលបាន Sony Speaker មួយគ្រឿង មានតម្លៃ 199 ដុល្លារ។ រីឯ Xperia XA Ultra តម្លៃ 299ដុល្លារ ថែមជូននូវ Sony Speaker មួយគ្រឿងមានតម្លៃ 59 ដុល្លារ។ ហើយចំពោះ Xperia L1 តម្លៃ 159 ដុល្លារ វិញក្រុមហ៊ុនក៏មានមានថែមជូននូវកាបូបដែលមានខ្សែឆ្នាំងសាកមួយដែលមានតម្លៃ 29 ដុល្លារផងដែរ។ ប្រូម៉ូសិននេះ គឺមានផ្តល់ជូនអតិថិជនទាំងអស់ចាប់ពីថ្ងៃទី 27 ខែមិនានេះ រហូតដល់ថ្ងៃ ៣០ ខែមេសា ឆ្នាំ 2018។ ក្រៅពីស្មាតហ្វូន Xperia ទាំងបីម៉ូដែលនេះ ក្រុមហ៊ុន ក៏មានផ្តល់ជូននូវកាដូពិសេសគឺ ភេសជ្ជៈ Pep-Si មួយកេះ និងអាវយឺត Sony បន្ថែមពីលើប្រូម៉ូសិនដែលមានស្រាប់រាល់ការជាវស្មាតហ្វូន Sony Xperia គ្រប់ស៊េរីទៀតផងដែរ។ រួសរាន់ឡើងការផ្តល់ជូននេះ មានរយះពេលតែមួយខែប៉ុណ្ណោះ សូមអញ្ជើញមកទទួលយកកាដូអោយបានគ្រប់ៗគ្នា។ សំរាប់ព័ត៌មានលំអិតសូមទំនាក់ទំនងលេខទូរស័ព្ទ 010/089 638 638។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay