ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ណែនាំឲ្យផ្អាកអាជីវកម្មមណ្ឌលកម្សាន្តនានា និងផ្អាកលក់គ្រឿងស្រវឹង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី២០នេះ

BY
Khmernote Media
November 20, 2019

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល ០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ ព្រមជាមួយគ្នានេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ៕

 

Share This Post: