ព័ត៌មានជាតិ
ដដែលៗ បើត្រូវអ្នកជិះម៉ូតូ មិនស្លាប់ផុយៗហើយ??? ធ្លាក់ដែកមួយយ៉ាងធំ ពីលើអគារ៤២ជាន់ ចំរថយន្ត មែកសឺដេស ស៊េរីទំនើបមួយគ្រឿង រួចភាគីខាងអគារ ហៅឡានថយចូល បិទរបងជិត…
BY Khmernote Media
November 20, 2019
រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច មានករណីធ្លាក់ដែកពីលើអគារ៤២ជាន់ ត្រូវរថយន្ត មែកសឺដេស ស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅអគារ Golden Tower 42 ជាន់ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខវិទ្យាល័យព្រះយុគន្ធរ ហើយសំណាងល្អហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។
នេះមិនមែនជាលើកទី១ឡើយ ដែលមានករណីធ្លាក់ដែកចេញពីអគារកំពស់៤២ជាន់នេះ ដែលកាលពីប៉ុន្មានខែមានករណីធ្លាក់ដែកមួយដើមចំរថយន្ត Lexus RX350 បណ្តាលឲ្យធ្លាក់កំបូលម៉ាស៊ីនរបស់រថយន្ត៕
