ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានចេញសេចក្តីថ្លែងការណ៍ ក្រោយផ្ទុះការរិះគន់រឿងរថយន្តដឹកព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុបា្ជទេវី

    BY Khmernote Media November 21, 2019
    គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានចេញសេចក្តីថ្លែងការណ៍ ក្រោយផ្ទុះការរិះគន់រឿងរថយន្តដឹកព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុបា្ជទេវី

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងករណីព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដោយអ្នកខ្លះបានលើកឡើងថាជារថយន្តតូរីស។ ជុំវិញករណីនេះ គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានធ្វើការបដិសេធចំពោះការលើកឡើងនេះ ដោយបានបកស្រាយឲ្យដឹងថា ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុបា្ជទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៩ និង៣០នាទី មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។

    ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ព្រះសង្ឃ ដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អ ដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយនៅខាងក្នុងព្រះទីនាំងនោះទេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay